← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ត្រាំ ថ្លែងប្រាប់មេដឹកនាំ​ APEC ឱ្យប្រយ័ត្ន​លើ​ AI​ ប៉ុន្តែប្រឆាំងការដាក់បទប្បញ្ញត្តិគ្រប់គ្រងវា

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 24 min
ត្រាំ ថ្លែងប្រាប់មេដឹកនាំ​ APEC ឱ្យប្រយ័ត្ន​លើ​ AI​ ប៉ុន្តែប្រឆាំងការដាក់បទប្បញ្ញត្តិគ្រប់គ្រងវា
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិកឱ្យប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយលើកឡើងថា The post ត្រាំ ថ្លែងប្រាប់មេដឹកនាំ​ APEC…

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិកឱ្យប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយលើកឡើងថា បច្ចេកវិទ្យានេះមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែក៏មានចំណុចអវិជ្ជមានដែលត្រូវគ្រប់គ្រងផងដែរ។ ​យ៉ាងណាមិញ លោកនៅតែបន្តបង្ហាញជំហរប្រឆាំងនឹង​ការដាក់បទប្បញ្ញត្តិគ្រប់គ្រង AI ​ដើម្បីកុំឱ្យប៉ះពាល់ដល់ការរីកចម្រើននៃឧស្សាហកម្មនេះ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN។

​ក្នុងសុន្ទរកថានៅកិច្ចប្រជុំ APEC នៅទីក្រុងសិនជិន ប្រទេសចិន ​នាថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ បានថ្លែងថា៖ «យើងត្រូវតាមដានវា។ យើងត្រូវប្រុងប្រយ័ត្ន។ យើងត្រូវថែរក្សាវា។ វាស្ទើរតែមានតែចំណុចល្អទាំងស្រុង ប៉ុន្តែវាក៏មានចំណុចអាក្រក់មួយចំនួនដែរ»។

ប៉ុន្តែពាក់ព័ន្ធនឹង​ការចេញបទប្បញ្ញត្តិគ្រប់គ្រង លោក ត្រាំ បាន​និយាយថា៖ «យើងមិនចង់ធ្វើអ្វីមួយដែលបំផ្លាញសក្តានុពលដ៏មហិមារបស់បច្ចេកវិទ្យានេះទេ»។ លោកក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យមានការរារាំងការអភិវឌ្ឍ AI នោះឡើយ។ ​

​មេដឹកនាំអាមេរិកដដែល​បានលើកឡើងផងដែរ លោកទន្ទឹងរង់ចាំជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃដដែលនេះ។

គួរបញ្ជាក់ថា បញ្ហា AI ក៏ជាប្រធានបទសំខាន់មួយក្នុងកិច្ចប្រជុំ APEC ឆ្នាំនេះ ដែលមានមុំ «នវានុវត្តន៍» ជាផ្នែកមួយនៃប្រធានបទអាទិភាព។ កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យសេដ្ឋកិច្ចក្នុងតំបន់បង្កើនកិច្ចសហប្រតិបត្តិការលើ AI និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមសារព័ត៌មាន CNA៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)