ជប៉ុន-កូរ៉េខាងត្បូង បញ្ជូនយន្តហោះចម្បាំងស្ទាក់បន្ទាន់ ក្រោយ យន្តហោះយោធារុស្ស៊ី ២គ្រឿង រំលោភចូលដែនអាកាស ជប៉ុន

Resumen detallado
កាសែត The Japan Times ដោយដកស្រង់សម្តីពីក្រសួងការពារជាតិជប៉ុន នៅព្រឹកថ្ងៃអង្គារ នេះ ថា យន្តហោះយោធាចំនួន ២ គ្រឿង ដែលគេជឿថា ជារបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី…
កាសែត The Japan Times ដកស្រង់សម្តីពីក្រសួងការពារជាតិជប៉ុន នៅព្រឹកថ្ងៃអង្គារ នេះ ថា យន្តហោះយោធាចំនួន ២ គ្រឿង ដែលគេជឿថា ជារបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានរំលោភចូលដែនអាកាសជប៉ុន នៅជិតកោះ Okinoshima ក្នុងខេត្ត Fukuoka ខណៈកងកម្លាំងការពារខ្លួនដែនអាកាសជប៉ុន បានបញ្ជូនយន្តហោះចម្បាំងស្ទាក់ភ្លាមៗ។
ក្រសួងការពារជាតិជប៉ុនឱ្យដឹងថា យន្តហោះចម្បាំងរបស់ខ្លួន បានធ្វើការព្រមានទៅលើយន្តហោះដែលសង្ស័យជារបស់រុស្ស៊ី ព្រមទាំងចាត់វិធានការផ្សេងទៀត ដោយមិនបញ្ជាក់លម្អិត។ យន្តហោះទាំងនោះ បន្តហោះកាត់ច្រកសមុទ្រ Tsushima បន្ទាប់មក ហោះឆ្លងកាត់កោះ Yonaguni ក្នុងខេត្ត Okinawa និងកោះតៃវ៉ាន់ មុននឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិក ខាងលិច។
យោងតាមកាសែត The Japan Times រុស្ស៊ី តែងតែបញ្ជូនយន្តហោះយោធា ចូលទៅក្នុងដែនអាកាសអន្តរជាតិ ជុំវិញប្រទេសជប៉ុនជាញឹកញាប់។ ការចូលទៅក្នុងដែនអាកាសរបស់ជប៉ុន នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា នេះ ទំនងជាមានបំណងសាកល្បងប្រតិកម្មរបស់ទីក្រុងតូក្យូ និងវាយតម្លៃពីរយៈពេល ដែលកងកម្លាំងស្វ័យការពារជប៉ុន ចំណាយក្នុងការឆ្លើយតប ចំពោះហេតុការណ៍នេះ។
ការហោះហើររបស់យន្តហោះរុស្ស៊ី បានកើតឡើង មុនកិច្ចប្រជុំត្រីភាគី គ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍រ ទី១៩ ខែវិច្ឆិកា វាងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មេដឹកនាំចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខាងក្រៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Shenzhen ប្រទេសចិន។
មិនខុសគ្នាប៉ុន្មាន កូរ៉េខាងត្បូង ក៏បានបញ្ជូនយន្តហោះចម្បាំង ទៅកាន់តំបន់ជុំវិញនោះផងដែរ។ សេចក្តីថ្លែងការណ៍របស់នាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ដកស្រង់ដោយសារព័ត៌មាន Yonhap ឱ្យដឹងថា យោធាបានរកឃើញយន្តហោះរុស្ស៊ី មុនពេលពួកគេចូលទៅក្នុងដែនអាកាសកូរ៉េខាងត្បូង ហើយបានបញ្ជូនយន្តហោះចម្បាំងទៅកាន់តំបន់ជុំវិញនោះ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នដែលអាចកើតមាន។ ក្រោយមក យន្តហោះទាំងនោះ បានចាកចេញដោយមិនរំលោភលើដែនអាកាសកូរ៉េខាងត្បូងឡើយ។
កាលពីខែធ្នូ ឆ្នាំ២០២៥ ប្រទេសជប៉ុនបានបញ្ជូនយន្តហោះចម្បាំងជាបន្ទាន់ ដើម្បីតាមដានយន្តហោះរបស់រុស្ស៊ី និងចិន ដែលកំពុងធ្វើប្រតិបត្តិការល្បាតរួមគ្នា លើមហាសមុទ្រប៉ាស៊ីហ្វិក។
ដោយឡែក ឆ្នាំ២០២២…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)