កោះក្បែរសិង្ហបុរី ត្រៀមបង្កើតមជ្ឈមណ្ឌល AI របស់ក្រុមហ៊ុន Nvidia ...

Resumen detallado
កោះបាតាំ (Batam), ប្រទេសឥណ្ឌូនេស៊ី ...
កោះក្បែរសិង្ហបុរី ត្រៀមបង្កើតមជ្ឈមណ្ឌល AI របស់ក្រុមហ៊ុន Nvidia ប្រើប្រាស់បន្ទះឈីប ១៧មុឺនគ្រាប់
កោះបាតាំ (Batam), ប្រទេសឥណ្ឌូនេស៊ី — ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ AI របស់អូស្ត្រាលី Firmus Technologies បានចាប់ដៃគូរយៈពេល ៨ ឆ្នាំជាមួយក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិក Nvidia រួមទាំងក្រុមហ៊ុន DayOne របស់សិង្ហបុរី ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Center) ដ៏ធំសម្បើមមួយនៅលើកោះបាតាំ នៃប្រទេសឥណ្ឌូនេស៊ី ដែលមានទីតាំងស្ថិតនៅក្បែរឆ្នេរនៃប្រទេសសិង្ហបុរី។
គម្រោងមជ្ឈមណ្ឌលទិន្នន័យនេះ មានឈ្មោះថា «Nvidia DSX AI Factory» ដែលនឹងមានសមត្ថភាពថាមពលរហូតដល់ ៣៦០ មេហ្គាវ៉ាត់ (MW)។ តាមការគ្រោងទុក មជ្ឈមណ្ឌលនេះនឹងដាក់ពង្រាយបន្ទះឈីបបង្កើនល្បឿន AI (AI Accelerator Chips) ជំនាន់ថ្មីរបស់ Nvidia រហូតដល់ ១៧០,០០០ គ្រាប់ ក្នុងចន្លោះឆ្នាំ ២០២៧ និង ២០២៨។ នេះនឹងធ្វើឱ្យកោះបាតាំក្លាយជាបណ្តុំខួរក្បាលគណនា AI (GPU clusters) ដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Tim Rosenfield នាយកប្រតិបត្តិរួមរបស់ក្រុមហ៊ុន Firmus Technologies បានប្រាប់សារព័ត៌មាន Bloomberg ថា មជ្ឈមណ្ឌលទិន្នន័យនៅលើកោះបាតាំនេះ កំពុងស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុន DayOne ហើយត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៧។
ខុសពីគម្រោងមុនៗរបស់ Firmus នៅក្នុងប្រទេសអូស្ត្រាលី ដែលផ្តោតលើអតិថិជនជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សខ្នាតធំ (Hyperscalers) ដូចជា Meta ឬ Amazon Web Services គម្រោងនៅកោះបាតាំនេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលអាចចែករំលែកសេវាកម្មដល់អតិថិជនច្រើនប្រភេទ (Multi-tenant) ជាពិសេសគឺក្រុមហ៊ុនដែលមានអាជីវកម្មស្នូលផ្អែកលើបច្ចេកវិទ្យា AI (AI-native customers) ដើម្បីជួយបង្កើនលទ្ធភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនតូចៗជាមួយក្រុមហ៊ុនយក្ស។
ក្រោមការព្រមព្រៀងនេះ ក្រុមហ៊ុន Nvidia នឹងទទួលបានទាំងចំណូលពីការលក់ផលិតផល និងការបែងចែកចំណែកប្រាក់ចំណេញពីសេវាកម្មខ្លៅ (Cloud revenue) ពីមជ្ឈមណ្ឌលនេះផងដែរ។ ក្រុមហ៊ុន Firmus បានប៉ាន់ប្រមាណថា គម្រោងនេះនឹងអាចបង្កើតប្រាក់ចំណូលបានចន្លោះពី ២៥ ពាន់លាន ទៅ ៣០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៦ ឆ្នាំដំបូងនៃកិច្ចសហប្រតិបត្តិការ។
ការជ្រើសរើសយកកោះបាតាំ គឺដោយសារតែទីតាំងយុទ្ធសាស្ត្រដ៏ល្អ ដែលស្ថិតនៅជិតប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដ៏សកម្មបំផុតមួយក្នុងអាស៊ី…
អាសយដ្ឋាន អគារលេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស…
Sabay…
Inicio del artículo, extracto de Sabay News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (news.sabay.com.kh)