បច្ចេកវិទ្យាសិប្បនិម្មិត AI ជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំអមថ្ងៃទីមួយនៅវេទិកា Franco Tech

Resumen detallado
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាប្រធានបទដ៏សំខាន់នៃកិច្ចពិភាក្សា The post បច្ចេកវិទ្យាសិប្បនិម្មិត AI ជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំអមថ្ងៃទីមួយនៅវេទិកា…
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងកិច្ចពិភាក្សាថ្ងៃដំបូងនៃវេទិកា Franco Tech ខណៈវាគ្មិនមកពីបណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី បានលើកពិភាក្សានិងដេញដោលគ្នាដើម្បីធានាថា បច្ចេកវិទ្យានេះអាចបម្រើដល់ប្រយោជន៍ដល់មនុស្សជាតិ ទន្ទឹមនឹងការការពារភាពចម្រុះនៃភាសា និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសនីមួយៗ។
ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សាតុមូលលើកទី១ កាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានគូសបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាតុមូលថ្ងៃទីមួយនៅរសៀលនេះ បញ្ហាសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ គឺការអភិវឌ្ឍ AI ខណៈវាគ្មិនចូលរួមដែលមកពីប្រទេសសមាជិកហ្រ្វង់កូហ្វូនីក្រៅពីលើកពីឱកាស ក៏បង្ហាញពីក្តីព្រួយបារម្ភមួយចំនួន ប្រសិនបើការអភិវឌ្ឍ AI មិនបានគិតគូរគ្រប់ជ្រុងជ្រោយអាចបង្កហានិភ័យដល់ការរក្សាអត្តសញ្ញាណភាសា វប្បធម៌ និងអរិយធម៌ចម្រុះរបស់ប្រទេសជាសមាជិក។
លោក សេង សុភាព បានសង្កត់ធ្ងន់ថា សហគមន៍ហ្វ្រង់កូហ្វូនីចាំបាច់ត្រូវរួមគ្នាជំរុញការអភិវឌ្ឍ AI ដែលគោរពដល់ភាពចម្រុះនៃភាសា និងវប្បធម៌ ព្រមទាំងជៀសវាងការពឹងផ្អែក ឬការគ្រប់គ្រងផ្តាច់មុខលើបច្ចេកវិទ្យានេះដោយក្រុមហ៊ុនធំៗតែពីរបីនោះ។
ក្រៅពីការពិភាក្សាអំពីទិសដៅអភិវឌ្ឍ AI វេទិកានេះក៏បានបើកឱកាសថ្មីសម្រាប់កម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាផងដែរ។
លោក សេង សុភាព បានប្រាប់ថា តាមរយៈវេទិកានេះ កម្ពុជាបានឈានទៅចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធំៗនៅប្រទេសបារាំង និងប្រទេសរ៉ូម៉ានី រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា និងអង្គការដែលធ្វើការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI នៅទ្វីបអាហ្វ្រិក ព្រមទាំងដៃគូធុរកិច្ចលេចធ្លោជាច្រើនទៀត។
ក្នុងនោះ កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ Grenoble ប្រទេសបារាំង ដើម្បីបណ្តុះបណ្តាលអ្នកជំនាញបញ្ញាសិប្បនិម្មិតកម្ពុជាចំនួន ៦០ នាក់ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដែលជាការរួមចំណែកដល់ការកសាងធនធានមនុស្សជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
ជាមួយគ្នានេះ កម្ពុជាក៏បានសហការជាមួយសាកលវិទ្យាល័យពហុបច្ចេកវិទ្យាប៊ុយការ៉េស ប្រទេសរ៉ូម៉ានី លើការប្រើប្រាស់រួមគ្នានូវប្រព័ន្ធកុំព្យូទ័រ AI ខ្នាតធំ។…
ចំណ…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)



