← Volver a la portada
Asia · Actualidad general · DAP News

សហរដ្ឋអាមេរិក បដិសេធមិនប្រើប្រាស់ សេវាកម្មផ្កាយរណប Starlink ដោយឥតគិតថ្លៃ ដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស

Publicado por DAP News · Camboya hace 5 h
សហរដ្ឋអាមេរិក បដិសេធមិនប្រើប្រាស់ សេវាកម្មផ្កាយរណប Starlink ដោយឥតគិតថ្លៃ ដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស
DAP News

Resumen detallado

បរទេស៖ មហាសេដ្ឋីអាមេរិក គឺលោក Elon Musk បានផ្តល់ជូន នូវសេវាកម្មផ្កាយរណប Starlink ដល់រដ្ឋបាលអាកាសចរណ៍ សហព័ន្ធអាមេរិក (FAA) ដោយឥតគិតថ្លៃ ប៉ុន្តែរដ្ឋមន្ត្រីដឹកជញ្ជូន គឺលោក Sean Duffy…

បរទេស៖ មហាសេដ្ឋីអាមេរិក គឺលោក Elon Musk បានផ្តល់ជូន នូវសេវាកម្មផ្កាយរណប Starlink ដល់រដ្ឋបាលអាកាសចរណ៍ សហព័ន្ធអាមេរិក (FAA) ដោយឥតគិតថ្លៃ ប៉ុន្តែរដ្ឋមន្ត្រីដឹកជញ្ជូន គឺលោក Sean Duffy បានបដិសេធសំណើនេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ថា មហាសេដ្ឋី Elon Musk បានសរសេរនៅលើបណ្តាញសង្គមមួយកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ថា៖ «យើងបានផ្តល់ជូននូវសេវាកម្ម Starlink ដោយឥតគិតថ្លៃដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) តាមរយៈរដ្ឋមន្ត្រីដឹកជញ្ជូន លោក Sean Duffy ប៉ុន្តែគាត់បាននិយាយថា វាមិនចាំបាច់នោះទេ។ តាមពិតទៅ ពួកគេពិតជាត្រូវការវា (សេវាផ្កាយរណប) ខ្លាំងណាស់»។ សារនេះហាក់ដូចជាសំដៅទៅលើបញ្ហាដាច់ទំនាក់ទំនងដែលបានកើតឡើងកាលពី ៤ ថ្ងៃមុន ដែលបណ្តាលឱ្យ FAA ផ្អាកជើងហោះហើររាប់ពាន់ជើងនៅទូទាំងប្រទេសអស់រយៈពេលជាង ៤ ម៉ោង។

បច្ចុប្បន្ន FAA កំពុងប្រើប្រាស់ប្រព័ន្ធដែលមានអាយុកាលជិត ១០០ ឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និងខ្សែទង់ដែងដែលហួសសម័យ ដើម្បីរក្សាទំនាក់ទំនងរវាងស្ថានីយគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ ហេតុការណ៍កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានកើតឡើងនៅពេលដែលវិស្វករមកពីក្រុមហ៊ុនម៉ៅការ L3Harris បានធ្វើការជំនួសខ្សែទង់ដែងដោយខ្សែអុបទិក (fiber optic) និងឧបករណ៍បណ្តាញ (routers) នៅស្ថានីយមួយក្នុងតំបន់ El Dorado ដែលជាតំបន់ដាច់ស្រយាលមួយក្នុងរដ្ឋ Arkansas។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅ Capitol Hill កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា រដ្ឋមន្ត្រី Duffy បានការពារការសម្រេចចិត្តមិនប្រើប្រាស់សេវាកម្ម Starlink ដោយឥតគិតថ្លៃសម្រាប់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដោយលើកឡើងថា ទោះបីជាវាជាដំណោះស្រាយដ៏ល្អសម្រាប់ផ្នែកខ្លះក៏ដោយ ប៉ុន្តែវានៅមិនទាន់អាចដំណើរការស៊ីគ្នាជាមួយប្រព័ន្ធទាំងមូលបាននៅឡើយទេ។ប្រែសម្រួលៈ តុលា

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)

También te puede interesar