← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ផេកលីគកំពូលថៃ លើក​ពី​គុណភាព​របស់​​ ព្រះខ័នរាជស្វាយរៀង ក្រោយ​ឈ្នះ Port FC ៤-១ យប់​មិញ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 25 min
ផេកលីគកំពូលថៃ លើក​ពី​គុណភាព​របស់​​ ព្រះខ័នរាជស្វាយរៀង ក្រោយ​ឈ្នះ Port FC ៤-១ យប់​មិញ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Port FC របស់ថៃ ដោយលទ្ធផល ៤-១ កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ The post ផេកលីគកំពូលថៃ លើក​ពី​គុណភាព​របស់​​ ព្រះខ័នរាជស្វាយរៀង ក្រោយ​ឈ្នះ Port…

ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Port FC របស់ថៃ ដោយលទ្ធផល ៤-១ កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលលើកទី២ នៃពានរង្វាន់ ASEAN Club Championship ដែលធ្វើឲ្យអ្នកគាំទ្រថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលទ្ធផលនេះ។

ផេកផ្លូវការរបស់លីគបាល់ទាត់កំពូលថៃបានរៀបរាប់ថា លទ្ធផលនេះអាចធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ប៉ុន្តែបើពិចារណាឲ្យបានដិតដល់ទៅ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ បើនិយាយពីភាពខ្លាំងរបស់ក្រុម ព្រះខ័នរាជស្វាយរៀង។ ពួកគេមិនត្រឹមតែជាក្រុមជើងឯកនៃលីគបាល់ទាត់កំពូលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកីឡាករបរទេសដែលមានបទពិសោធច្រើននៅតាមលីគនៃប្រទេសផ្សេងៗ ហើយសុទ្ធតែមានគុណភាពខ្ពស់ថែមទៀត។

ផេកលីគកំពូលថៃបានរៀបរាប់ទៀតថា កីឡាករបរទេសរបស់ក្រុមនេះមានគុណភាពមិនធម្មតាឡើយ។ ជាក់ស្តែង កីឡាករ Martins Junior សញ្ជាតិប្រេស៊ីល គឺជាអ្នកនាំលេងដ៏គ្រោះថ្នាក់នៅតំបន់បម្រើកណ្តាល។ តាមរយៈការប្រកួតជាមួយ Port FC រូបគេបានបង្ហាញគុណភាពយ៉ាងល្អនៅតំបន់ប្រយុទ្ធ ដោយប្រើប្រាស់ល្បឿន និងបច្ចេកទេសរបស់ខ្លួន។

ចំណែកកីឡាករ Takaki Ose គឺជារបាំងការពារដ៏រឹងមាំរបស់ ព្រះខ័នរាជស្វាយរៀង។ រូបគេជាកីឡាករ​ជម្រើសជាតិកម្ពុជា និងជាអតីតខ្សែការពាររបស់ក្លិបថៃ BG Pathum United។ ដូច្នេះ រូបគេគឺជាខ្សែការពារដ៏សំខាន់ក្នុងការផ្តាច់ចង្វាក់ប្រយុទ្ធរបស់គូប្រកួត ហើយថែមទាំងមានឱកាសរកគ្រាប់បាល់បានទៀតផង។ ក្រៅពីនេះ ក៏នៅមានកីឡាករល្អៗជាច្រើននាក់ទៀតដែលធ្វើឲ្យក្រុមនេះមានភាពខ្លាំង។

ឆ្លងកាត់ការប្រកួត ២ លើកដូចគ្នា ព្រះខ័នរាជស្វាយរៀង ឈ្នះ ១ និងចាញ់ ១ មាន ៣ ពិន្ទុ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងពូល B។ ខណៈក្រុម Port FC បានចាញ់ទាំង ២ ប្រកួត មិនទាន់មានពិន្ទុ និងកំពុងឈរនៅបាតតារាង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀត គឺក្រុមថៃទាំង ៣ សុទ្ធតែបានរងបរាជ័យក្នុងពានរង្វាន់ ASEAN Club Championship នៅសប្តាហ៍នេះ។ ក្រុម Buriram United បានចាញ់ក្រុម Cong An Ho Chi Minh City របស់វៀតណាម ដោយលទ្ធផល ០-១ ខណៈក្រុម Ratchaburi បានចាញ់ក្រុម Tampines Rovers របស់សិង្ហបុរី ២-៣ ហើយ Port FC បានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ដោយលទ្ធផល ១-៤៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)