ប្រធានរដ្ឋវៀតណាម ចាត់ទុក សម្ដេចតេជោ ជាមិត្តដ៏ស្និទ្ធស្នាល

Resumen detallado
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ពានបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក តូ ឡឹម (TO Lam)…
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ពានបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក តូ ឡឹម ហើយសម្ដេចបានចាត់ទុកវត្តមាន របស់លោក តូ ឡឹម មកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយស…
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ពានបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក តូ ឡឹម ហើយសម្ដេចបានចាត់ទុកវត្តមាន របស់លោក តូ ឡឹម មកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយស ដោយបង្ហាញនូវការផ្ដល់តម្លៃ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ហើយជាពិសេសនោះ គឺការផ្ដល់តម្លៃដល់ សហគមន៍ហ្វ្រង់កូហ្វូនី ហើយសម្ដេចតេជោក៏បានឆ្លៀត សរសើរអំពីវឌ្ឍនភាព នៃការរីកចម្រើនសេដ្ឋកិច្ច របស់វៀតណាមផងដែរ។
នៅក្នុងឱកាសនោះ លោក តូ ឡឹម បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូបលោកនិងប្រតិភូ ហើយលោកបានចាត់ទុក សម្ដេចតេជោគឺជាមិត្តដ៏ស្និទ្ធស្នាល របស់វៀតណាម លោកក៏បានអបអរសាទរ ចំពោះកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលនេះ ដោយលោកបានបញ្ជាក់ថា នេះគឺជាឱកាស សម្រាប់កម្ពុជាបង្ហាញនូវតួនាទី នៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាព របស់កម្ពុជា នៅពេលខាងមុខ។
លោក តូ ឡឹម ក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត ដែលភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច វិស័យអប់រំ និងទំនាក់ទំនង នៅតាមបណ្ដាព្រំដែន នៃប្រទេសទាំងពីរ។
សម្ដេចតេជោ បានសម្ដែងការឯកភាព ចំពោះការលើកឡើងរបស់ លោក តូ ឡឹម ជាពិសេសជុំវិញទំនាក់ទំនងរវាង កម្ពុជានិងវៀតណាម ទន្ទឹមនឹងនេះ សម្ដេចក៏បានលើកឡើងថា កម្ពុជានិងវៀតណាម គឺជាប្រទេសដែលមានប្រវត្តិជាអ្នកជិតខាងល្អ ហើយតែងតែជួយគ្នាទៅវិញទៅមក។ អ្វីដែលសម្ដេចតេជោ បានកត់សម្គាល់និងពេញចិត្តនោះ គឺទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម…
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)