លោក ទេព អស្នារិទ្ធ៖ ការអនុវត្តការងារដោយគោរពច្បាប់ និងប្រតិបត្តិតាមនិយាមវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ ជាខែលការពារ និងផ្តល់សុវត្ថិភាពដល់អ្នកកាសែត

Resumen detallado
លោក ទេព អស្នារិទ្ធ បានលើកឡើងថា សិទ្ធិសេរីភាព និងសុវត្ថិភាពផ្នែកសារព័ត៌មាននៅកម្ពុជាត្រូវបានធានាជូនយ៉ាងពេញលេញចំពោះគ្រប់អ្នកសារព័ត៌មានទាំងអស់ដែលបានចុះបញ្ជី និងមានសិទ្ធិស្របច្បាប់នៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា សិទ្ធិសេរីភាព និងសុវត្ថិភាពផ្នែកសារព័ត៌មាននៅកម្ពុជាត្រូវបានធានាជូនយ៉ាងពេញលេញចំពោះគ្រប់អ្នកសារព័ត៌មានទាំងអស់ដែលបានចុះបញ្ជី និងមានសិទ្ធិស្របច្បាប់នៅទូទាំងប្រទេស។ លោកបានបញ្ជាក់ថា «ការអនុវត្តការងារដោយគោរពច្បាប់ និងប្រតិបត្តិតាមនិយាមវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ ជាខែលការពារ និងផ្តល់សុវត្ថិភាពដល់ការប្រកបការងាររបស់អ្នកកាសែត»។
លោក ទេព អស្នារិទ្ធ បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាជាអ្វីដែលក្រសួងបន្តធ្វើការលើកកម្ពស់ជាប្រចាំ ដើម្បីធានាបរិយាកាសល្អ និងសុវត្ថិភាពក្នុងក្របខណ្ឌច្បាប់។ លោកបន្ថែមថាជានិច្ចជាកាលក្រសួងតែងតែផ្ដល់កិច្ចសម្របសម្រួលដើម្បីផ្សះផ្សាវិវាទរបស់អ្នកកាសែត តម្រង់ទិសអប់រំ ផ្ដល់ប្រឹក្សាច្បាប់ និងមេធាវីការពារក្ដីដល់អ្នកកាសែតផងដែរ។
បើតាមអ្នកនាំពាក្យ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងបានផ្សះផ្សាវិវាទចំនួន២០ករណី ដល់អ្នកសារព័ត៌មានចំនួន៣៤នាក់ ៣២អង្គភាព អ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន៦នាក់ ផ្ដល់ប្រឹក្សាច្បាប់ចំនួន២២ករណី និងសម្របសម្រួលសំណើសុំមេធាវីការពារក្នុងនីតិវិធីតុលាការចំនួន៨ករណី។
ដោយឡែកចំពោះករណីដកហូតអាជ្ញាប័ណ្ណវិញ លោក ទេព អស្នារិទ្ធ ថាក្រសួងតែងតែប្រើប្រាស់អស់នីតិវិធីរាប់ចាប់តាំងពីការអប់រំណែនាំ ការកោះហៅមកធ្វើកិច្ចសន្យា និងការព្រមាន មុនឈានដល់ការដកហូតអាជ្ញាប័ណ្ណ។
ដោយសារយន្តការអភិបាលកិច្ច ការអនុវត្តច្បាប់ និងការពង្រឹងធម្មនុញ្ញវិជ្ជាជីវៈរបស់ក្រសួងព័ត៌មានបានល្អទើបធ្វើឱ្យបរិយាកាសសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរ ដែលធ្វើឱ្យករណីវិវាទទាក់ទងនឹងអ្នកសារព័ត៌មានត្រូវបានថយចុះ ដែលបញ្ជាក់ពីការវិវត្តដ៏វិជ្ជមាននៃការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងការយល់ដឹងកាន់តែប្រសើររបស់អ្នកសារព័ត៌មានក្នុងការប្រកាន់ខ្ជាប់ក្រមសីលធម៌ និងការគោរពច្បាប់ក្នុងពេលបំពេញការងារ។
គិតត្រឹមឆ្នាំ២០២៦នេះ កម្ពុជាមានអង្គភាពសារព័ត៌មានចុះបញ្ជីស្របច្បាប់សរុបចំនួន ១,៦១៩ អង្គភាព ទាំងប្រពៃណី និងបែបថ្មី ដែលកំពុងប្រតិបត្តិការយ៉ាងសកម្ម…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)