← 返回首页
亚洲 · 综合新闻 · DAP News

សម្តេចតេជោ ៖ កម្ពុជា-កាណាដា ត្រូវជំរុញទំហំពាណិជ្ជកម្ម ឱ្យកើនឡើងទៀត ទោះមានទំហំ ២ពាន់លានដុល្លារ

来源:DAP News · 柬埔寨 22 分钟前
សម្តេចតេជោ ៖ កម្ពុជា-កាណាដា ត្រូវជំរុញទំហំពាណិជ្ជកម្ម ឱ្យកើនឡើងទៀត ទោះមានទំហំ ២ពាន់លានដុល្លារ
DAP News

详细摘要

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កាណាដា កើនឡើងប្រមាណជា ២ពាន់លានដុល្លារហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ទំហំនេះ…

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កាណាដា កើនឡើងប្រមាណជា ២ពាន់លានដុល្លារហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ទំហំនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ត្រូវតែជំរុញឱ្យកើនឡើងបន្ថែមទៀត។

ក្នុងឱកាសសម្តេចតេជោ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី Marie-France Lalonde សមាជិកសភាកាណាដាបានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាដាមានការរីកចម្រើន ដែលរហូតមកដល់បច្ចុប្បន្នមានប្រមាណ ជាង២ពាន់លានដុល្លារ ដែលជាទំហំពាណិជ្ជកម្មមួយមានការកើនឡើង ជាលំដាប់ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ សង្កត់ទៅលើបញ្ហាទាក់ទងទៅនឹងពាណិជ្ជកម្ម ដែលសម្ដេចឯកភាពទាំងស្រុង ដែលលោកជំទាវលើកឡើង អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងក្នុងទំហំប្រមាណ២ពាន់លានដុល្លារ ដែលទំហំនេះជាទំហំ នៃការកើនឡើងជាបន្តបន្ទាប់។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា “យ៉ាងណាក៏ដោយសម្ដេចតេជោបានលើកឡើងថា ២ពាន់លានដុល្លារនេះ នៅមិនទាន់គ្រប់គ្រាន់ទេប្រទេសទាំងពីរ គឺត្រូវតែសហការគ្នាបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត” ។

បើតាមអ្នកនាំពាក្យ សម្ដេចតេជោបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ គឺជាចំណុចស្នូលនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលទៅស្របគ្នាជាមួយនឹងទំនាក់ទំនងនយោបាយ។

សម្ដេចតេជោក៏ស្នើឱ្យលោកស្រីជួយគៀងគរអ្នកវិនិយោគរបស់កាណាដា មកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត ៕

文章开头,摘自DAP News。如需阅读全文,请前往媒体网站。

在 DAP News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)