← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

កម្ពុជា-កាណាដា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងចុះហត្ថលេខាលើអនុស្សរណៈចំនួន២

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 11 分钟前
កម្ពុជា-កាណាដា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងចុះហត្ថលេខាលើអនុស្សរណៈចំនួន២
កម្ពុជាថ្មី Kampuchea Thmey

详细摘要

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Mark Joseph Carney នាយករដ្ឋមន្ត្រីកាណាដា បានឯកភាពជំរុញការពង្រឹង The post កម្ពុជា-កាណាដា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Mark Joseph Carney នាយករដ្ឋមន្ត្រីកាណាដា បានឯកភាពជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Mark Joseph Carney នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីកាណាដាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនេះ សម្តេចធិបតីបានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីកាណាដា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ព្រមទាំងបានអរគុណចំពោះការគាំទ្ររបស់កាណាដាចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតីបានអបអរសាទរកាណាដា ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅឆ្នាំ២០២៨។

សម្តេចធិបតីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីកាណាដាមកកាន់កម្ពុជានាពេលនេះ នឹងជួយប្រែក្លាយការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរទៅជាសកម្មភាពជាក់ស្តែង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។

សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់កាណាដា ចំពោះការចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព ការស្តារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកន្លងមក ជាពិសេសការគាំទ្រលើការកសាងមូលធនមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ និងការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ សម្តេចធិបតីបានចាត់ទុកកាណាដាជាមិត្ត និងជាដៃគូយូរអង្វែងរបស់កម្ពុជា និងបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Mark Joseph Carney បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោក និងគណៈប្រតិភូ។ លោកបានសម្តែងសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលនេះ ព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនង…

ថ្នាក់ដឹកនាំ…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读