កសិករក្នុងស្រុកបាណន់ បារម្ភពីផលដំណាំពោតនិងដំឡូងមី ខណៈរលកកម្តៅធ្វើឲ្យទិន្នផលធ្លាក់ចុះ

详细摘要
កសិករនៅស្រុកបាណន់ ខេត្តបាត់ដំបងបានត្អូញត្អែរថា ឆ្នាំនេះដំណាំ The post កសិករក្នុងស្រុកបាណន់ បារម្ភពីផលដំណាំពោតនិងដំឡូងមី ខណៈរលកកម្តៅធ្វើឲ្យទិន្នផលធ្លាក់ចុះ appeared…
កសិករនៅស្រុកបាណន់ ខេត្តបាត់ដំបងបានត្អូញត្អែរថា ឆ្នាំនេះដំណាំពោតនិងដំឡូងមី គុណភាពធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារបញ្ហារលកកម្តៅ ស្របពេលរដូវប្រមូលផលជិតពេលមកដល់។
លោក ពូ ធុល ដែលបានដាំដុះពោតនៅលើផ្ទៃដីប្រមាណមួយហិកតានៅក្នុងស្រុកបាណន់បានប្រាប់ថា ដល់រដូវប្រមូលផលប្រហែលមិនបានលក់ទេ ដោយសារតែខូចខាតច្រើន។
កសិកររូបនេះអះអាងថា រយះពេលចុងក្រោយនេះដោយសារអាកាសធាតុក្តៅខ្លាំង បង្កឲ្យដើមពោតខ្វះសំណើម ស្លឹកពោតឡើងក្រហមទាំងអស់ បើប្រមូលផលក៏នៅសល់តិចតួច សម្រាប់ទុកធ្វើពូជដាំបន្ត។
លោកបន្តថា ការប្រមូលផលលើកទីមួយ លោកទទួលបានចំណូលគ្រាន់បើ បើសិនជាការប្រមូលផលលើកទីពីរនេះបានប្រហាក់ប្រហែលការប្រមូលផលលើកទីមួយ ប្រាក់ចំណូលគ្រួសារលោកកាន់តែប្រសើរថែមទៀត ខណះតម្លៃទីផ្សារពោតក៏នៅតែល្អ។
ចំណែកលោកឈាង ធឿន បានឲ្យដឹងដែរថា លោកសោកស្តាយដែលដំឡូងមីរបស់លោកចុះខ្សោយទាំងការលូតលាស់នៅស្ទើរដើម មិនទាន់រីកទំហំមើមនៅឡើយ ក៏ស្រាប់តែទទួលរងសម្ពាធពីអាកាសធាតុក្តៅ ធ្វើឲ្យដើមដំឡូងអន់ខ្សោយ។
ដោយសាតែកម្តៅខ្លាំង ទិន្នផលមើមក៏មិនបានបំពេញតាមតម្រូវការទីផ្សារ ខណះទីផ្សារក្នុងស្រុក ក៏នៅតែល្អប្រហាក់ប្រហែលឆ្នាំមុនដែរ។
បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង លោក ហេង សិទ្ធ បានបញ្ជាក់ថា សម្រាប់ដំណាំដំឡូងនិងពោតរបស់កសិករ គឹតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកានេះ លោកមិនទាន់ទទួបានរបាយការណ៍ស្តីពីផលប៉ះពាល់នៅឡើយ។
យ៉ាងណាមន្រ្តីកសិកម្មរូបនេះអះអាងថា ទីផ្សារពោតនិងដំឡូងមី នៅតែរក្សាតម្លៃល្អ ក្នុងនោះសម្រាប់តម្លៃពោតឆ្នាំមុនបាន ៥០០ រៀលក្នុង១គីឡូក្រាម ហើយមើមដំឡូងស្រស់បានចន្លោះពី ២០០ ទៅ ៣០០ រៀលក្នុង១គីឡូក្រាម។
លោកថា ឆ្នាំនេះទីផ្សារនៅតែរក្សារតម្លៃដដែល អាស្រ័យលើទិន្នផលមានគុណភាពល្អ តាមតម្រូវការ ឬគុណភាពថយចុះជាងឆ្នាំមុនប៉ុណ្ណោះ ព្រោះអាកាសធាតុឆ្នាំនេះ ហាក់មានកម្តៅខ្លាំង ដែលធ្វើឲ្យមានផលប៉ះពាល់លើដំណាំកសិកម្មមួយចំនួនផងដែរ៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)




