← 返回首页
亚洲 · 综合新闻 · DAP News

នាវាដឹកប្រេង បុកជាមួយនាវាកម្សាន្តនៅទីក្រុង New Orleans បណ្ដាលឱ្យមនុស្ស ៣២ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

来源:DAP News · 柬埔寨 1 小时前
នាវាដឹកប្រេង បុកជាមួយនាវាកម្សាន្តនៅទីក្រុង New Orleans បណ្ដាលឱ្យមនុស្ស ៣២ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
DAP News

详细摘要

​បរទេស៖ នាវាដឹកប្រេងមួយគ្រឿង បានបុកជាមួយនាវាកម្សាន្តដ៏ប្រណិតមួយគ្រឿង ដែលកំពុងចូលចតនៅទីក្រុង New Orleans លើដងទន្លេ Mississippi កាលពីថ្ងៃសុក្រ។…

​បរទេស៖ នាវាដឹកប្រេងមួយគ្រឿង បានបុកជាមួយនាវាកម្សាន្តដ៏ប្រណិតមួយគ្រឿង ដែលកំពុងចូលចតនៅទីក្រុង New Orleans លើដងទន្លេ Mississippi កាលពីថ្ងៃសុក្រ។ ហេតុការណ៍នេះបានបណ្ដាលឱ្យនាវាកម្សាន្តនោះក្រឡាប់ និងលិច ខណៈដែលអ្នកដំណើរកំពុងប្រញាប់ប្រញាល់ចុះពីលើនាវា ហើយមនុស្សរាប់សិបនាក់ត្រូវបានធ្លាក់ចូលទៅក្នុងទឹក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​អភិបាលក្រុង New Orleans លោកស្រី Helena Moreno បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា អ្នកដំណើរទាំងអស់នៅលើនាវាដែលរងគ្រោះនោះ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបុគ្គលិកកំពង់ផែ ក្រុមពន្លត់អគ្គិភ័យ និង អ្នកឈរមើលនៅក្បែរនោះ បានប្រញាប់ប្រញាល់ទាញ អ្នកដំណើរដែលធ្លាក់ចូលក្នុងទឹក មកកាន់ទីសុវត្ថិភាព។

​ដោយចាត់ទុកលទ្ធផលនៃការសង្គ្រោះនេះថាជា “អព្ភូតហេតុនៅលើទន្លេ Mississippi” លោកស្រីបានបញ្ជាក់ថា អ្នកដំណើរចំនួន ៣២ នាក់ពីនាវាកម្សាន្ត American Heritage របស់ក្រុមហ៊ុន American Cruise Lines ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ “ពុំមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរ ដល់កម្រិតគំរាមកំហែងដល់អាយុជីវិតនោះទេ”។

​លោកស្រី Moreno បានបន្តថា មានអ្នកដំណើរ និងនាវិកសរុបប្រហែល ១៨០ ទៅ ១៩០ នាក់នៅលើនាវា American Heritage នៅពេលកើតហេតុ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន American Cruise Lines នាវាកម្សាន្តនេះមានសមត្ថភាពផ្ទុកអ្នកដំណើរបានត្រឹម ១៥០ នាក់ និងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១៥។

​អភិបាលក្រុងរូបនេះបានឱ្យដឹងទៀតថា គ្រោះថ្នាក់នេះបានកើតឡើងនៅពាក់កណ្តាលថ្ងៃ នៅពេលដែលនាវាដឹកប្រេងឈ្មោះ Atlantic Asphalt “បានបាត់បង់ការគ្រប់គ្រង ហើយរអិលទៅបុក” ជាមួយនាវាកម្សាន្តដែលកំពុងចូលចត។ ខណៈដែលអ្នកដំណើរកំពុងព្យាយាមរត់គេចខ្លួន នាវាកម្សាន្តក៏ចាប់ផ្តើមលិច ហើយនៅទីបំផុតក៏ “ក្រឡាប់ផ្ងារជើង” ដែលបណ្ដាលឱ្យមនុស្សធ្លាក់ចូលទៅក្នុងទន្លេ។

​លោកស្រី Melanie Montroll ប្រធានប៉ូលិសកំពង់ផែ បានប្រាប់សារព័ត៌មានរួម New Orleans Advocate និង Times-Picayune ថា អ្នកដំណើរប្រហែល ៨៧ នាក់បានចុះពីលើនាវា American Heritage មុនពេលនាវានេះក្រឡាប់។ លោកស្រី Moreno បានកោតសរសើរចំពោះការឆ្លើយតបយ៉ាងរហ័សពីសំណាក់មន្ត្រីមូលដ្ឋាន មន្ត្រីរដ្ឋ មន្ត្រីសហព័ន្ធ និងប្រជាពលរដ្ឋនៅលើនាវាផ្សេងទៀត ដែលបានជួយទប់ស្កាត់មិនឱ្យមានការបាត់បង់អាយុជីវិតក្នុងឧបទ្ទវហេតុនេះ។

​ទន្ទឹមនឹងនេះ កងឆ្មាំសមុទ្រសហរដ្ឋអាមេរិក (US Coast Guard)…

​នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែល…

文章开头,摘自DAP News。如需阅读全文,请前往媒体网站。

在 DAP News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)

推荐阅读