← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

រដ្ឋបាលសង្កាត់ដង្កោ ទុកពេល ៣ ថ្ងៃ ឲ្យអាជីវកររុះរើសម្ភារ និង ទំនិញរំលោភចិញ្ចើមផ្លូវសាធារណៈ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 1 h
រដ្ឋបាលសង្កាត់ដង្កោ ទុកពេល ៣ ថ្ងៃ ឲ្យអាជីវកររុះរើសម្ភារ និង ទំនិញរំលោភចិញ្ចើមផ្លូវសាធារណៈ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

រដ្ឋបាលសង្កាត់ដង្កោ ទុកពេល ៣ ថ្ងៃ ឲ្យអាជីវកររុះរើសម្ភារ... The post រដ្ឋបាលសង្កាត់ដង្កោ ទុកពេល ៣ ថ្ងៃ ឲ្យអាជីវកររុះរើសម្ភារ និង ទំនិញរំលោភចិញ្ចើមផ្លូវសាធារណៈ appeared first on…

រដ្ឋបាលសង្កាត់ដង្កោ ដាក់ឱសានវាទរយៈពេល ៣ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះតទៅ ឲ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ រុះរើ និង បញ្ឈប់ការដាក់តាំងលក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈ។

តាមរយៈសេចក្តីជូនដំណឹងស្តីពី«ការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក្នុងមូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ» បានឲ្យដឹងថា ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និង ចូលរួមចំណែកលើកកម្ពស់សោភ័ណភាពក្នុងរាជធានីភ្នំពេញ រដ្ឋបាលសង្កាត់ដង្កោ ស្នើសុំឲ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម កំពុងលក់ដូរ ដាក់តាំងឧបករណ៍ សម្ភារសំណង់ ទំនិញផ្សេងៗ ស្លាកយីហោ និង ផើងផ្កាជាដើម ដែលរំលោភយកផ្លូវ និង ចំណីផ្លូវសាធារណៈ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការលក់ដូរ ដាក់តាំងសម្ភារសំណង់ ទំនិញផ្សេងៗ ស្លាកយីហោ និង ផើងផ្កាទាំងនោះចេញឲ្យអស់ ក្នុងរង្វង់ ៥ ម៉ែត្រ ពីចិញ្ចើមផ្លូវ ក្នុងរយៈពេល ៣ ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ(ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦)។

ករណី ម្ចាស់ទីតាំង ឬ អាជីវករណា មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ នឹងមានវិធានការរុះរើ និង ដកហូតយករក្សាទុក ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និង សម្ភារផ្សេងៗ ដែលបានដាក់តាំងរំលោភលើផ្លូវសាធារណៈឡើយ។ លើសពីនេះ ករណីមានការរារាំង រឹងរូស មិនស្តាប់តាមការណែនាំ អាជ្ញាធរ នឹងចាត់វិធានការតាមនីតិវិធីច្បាប់។

រដ្ឋបាលសង្កាត់ដង្កោ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មទាំងអស់ នឹងចូលរួមអនុវត្តតាមការណែនាំខាងលើប្រកបដោយប្រសិទ្ធភាព ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕អត្ថបទ ៖ សុខា

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi