BBC ដាក់ពាក្យបណ្តឹងបន្ទាន់ ប្រឆាំងបណ្តឹងទាមទារសំណងទឹកប្រាក់ ១០ ពាន់លានដុល្លាររបស់លោក ត្រាំ

Résumé détaillé
សារព័ត៌មាន BBC The post BBC ដាក់ពាក្យបណ្តឹងបន្ទាន់ ប្រឆាំងបណ្តឹងទាមទារសំណងទឹកប្រាក់ ១០ ពាន់លានដុល្លាររបស់លោក ត្រាំ appeared first on Kampuchea Thmey Daily.
បណ្តាញសារព័ត៌មាន BBC បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជាបន្ទាន់មួយ ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យបណ្តឹងទាមទារសំណងចំនួន ១០ ពាន់លានដុល្លាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងស្ថាប័ននេះ អាចបន្តដំណើរការទៅមុខបាន។ នេះបើតាមការបញ្ជាក់របស់ BBC ដែលចេញផ្សាយដោយសារព័ត៌មាន Anadolu នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការដាក់ពាក្យបណ្តឹងឧទ្ធរណ៍របស់ BBC នេះ បន្ទាប់ពីចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកម្នាក់ បានសម្រេចកាលពីដើមខែនេះថា បណ្តឹងបរិហារកេរ្តិ៍របស់លោក ត្រាំ ពាក់ព័ន្ធនឹងភាពយន្តឯកសារមួយក្នុងកម្មវិធី Panorama អាចបន្តដំណើរការបាន។
អ្នកនាំពាក្យរបស់ BBC បានឱ្យដឹងថា៖ «យើងមានការភ្ញាក់ផ្អើល និងខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលកំណត់ថា បណ្តឹងនេះគួរតែត្រូវបានជំនុំជម្រះនៅក្នុងរដ្ឋផ្លរីដា»។ ការបញ្ជាក់បែបនេះ បានកើតឡើង ដោយហេតុថា BBC បានចាក់ផ្សាយភាពយន្តឯកសារនោះនៅក្នុងចក្រភពអង់គ្លេសប៉ុណ្ណោះ ហើយមិនបានចាក់ផ្សាយនៅក្នុងរដ្ឋផ្លរីដាឡើយ ហើយក៏មិនមានបណ្តាញផ្សព្វផ្សាយផ្សេងទៀតបានចាក់ផ្សាយវាដែរ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ចៅក្រមសហរដ្ឋអាមេរិកប្រចាំរដ្ឋផ្លរីដា លោក Jeffrey Kuntz បានអនុញ្ញាតឱ្យបណ្តឹងបរិហារកេរ្តិ៍របស់លោក ត្រាំ ប្រឆាំងនឹង BBC អាចបន្តដំណើរការបាន ដោយបានច្រានចោលមួយផ្នែកតូចនូវសំណើរបស់ BBC ដែលស្នើសុំឱ្យទម្លាក់ចោលបណ្តឹងនេះ។
យ៉ាងណាម៉ិញ បណ្តឹងនេះកើតឡើងបន្ទាប់ពីសារព័ត៌មាន BBC បានកែសម្រួលសម្តីមួយចំនួនរបស់លោក ត្រាំ ដែលបាននិយាយមុនពេលមានហេតុការណ៍ហិង្សានៅអគារសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សម្តីទាំងនោះត្រូវបានដាក់បញ្ចូលក្នុងភាពយន្តឯកសារ Panorama មួយដែលមានចំណងជើងថា «Trump: A Second Chance»។
ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីកាសែត The Telegraph បានចុះផ្សាយនូវឯកសារផ្ទៃក្នុងរបស់ BBC ដែលត្រូវបានលេចធ្លាយកាលពីខែវិច្ឆិកា។ ឯកសារនោះបានបង្ហាញថា កម្មវិធី Panorama ដែលត្រូវបានចាក់ផ្សាយមួយសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ បានកែសម្រួលដោយយកផ្នែកពីរនៃសុន្ទរកថារបស់លោក ត្រាំ មកភ្ជាប់គ្នា ដែលធ្វើឱ្យហាក់ដូចជាលោកបានលើកទឹកចិត្តយ៉ាងច្បាស់លាស់ឱ្យមានហេតុការណ៍ហិង្សានៅអគារសភាអាមេរិកកាលពីខែមករា ឆ្នាំ ២០២១។
បន្ទាប់ពីមានសេចក្តីរាយការណ៍នេះ BBC បានធ្វើការសុំទោសចំពោះលោក ត្រាំ ប៉ុន្តែលោក ត្រាំ បានបដិសេធ ហើយបានប្តឹងទាមទារសំណងទឹកប្រាក់ ១០ ពាន់លានដុល្លារ ខណៈ BBC ឆ្លើយតបថាមិនមាន…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)


