ភ្ញៀវទេសចរជិត ៣លាននាក់ មកទស្សនារូបសំណាក «បង្កងបាញ់ទឹក» រយៈពេលជាងកន្លះខែ

详细摘要
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ កាលពីថ្ងៃទី៣០ ខែតុលា…
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ កាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៣លាននាក់ បានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញថ្មីនេះ ។
ការលើកឡើងរបស់ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ត្រូវបានធ្វើឡើងនៅក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ គោរពជូនគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
តាមរយៈរបាយការណ៍ដដែល បានបង្ហាញឱ្យឃើញថា កំណើនភ្ញៀវទេសចរយ៉ាងគំហុក ក្នុងរយៈពេលជាងកន្លះខែមកនេះ គឺជាសញ្ញាណវិជ្ជមានដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តតាកែវ។
ទន្ទឹមនឹងកំណើនភ្ញៀវទេសចរដ៏ច្រើនកុះករនេះ រដ្ឋបាលខេត្តតាកែវ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំចំណតយានយន្ត និងការថែរក្សាអនាម័យបរិស្ថាន នៅជុំវិញតំបន់មាត់បឹងតាកែវ ដើម្បីធានាថាប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ទទួលបានភាពកក់ក្តៅ និងបទពិសោធន៍កម្សាន្តដ៏ល្អប្រសើរ ព្រមទាំងជួយបង្កើនប្រាក់ចំណូលដោយផ្ទាល់ដល់អាជីវករ និងប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវផងដែរ៕
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)