ជិតចូលរោងការ នាំគ្នាទៅលេងផ្ទះគូដណ្ដឹង ក៏ជួបគ្រោះថ្នាក់ ត្រូវរថយន្តកិននារីនារីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

Résumé détaillé
ជិតចូលរោងការ នាំគ្នាទៅលេងផ្ទះគូដណ្ដឹង ក៏ជួបគ្រោះថ្នាក់ ត្រូវរថយន្តកិននារីនារីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម The post ជិតចូលរោងការ នាំគ្នាទៅលេងផ្ទះគូដណ្ដឹង ក៏ជួបគ្រោះថ្នាក់…
នារីវ័យជំទង់ម្នាក់ ត្រូវបានរថយន្តធំកិនស្លាប់យ៉ាងអាណោចអាធ័ម ក្នុងពេលធ្វើដំណើរទៅលេងផ្ទះរបស់បុរសដែលជាគូដណ្ដឹងរបស់ខ្លួន។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្តកុងតឺន័រ ដឹកដីដាំដំណាំ ពាក់ស្លាកលេខ ភ្នំពេញ 3H-0025 ជាមួយនឹងម៉ូតូម៉ាក dream ពាក់ស្លាកលេខ ភ្នំពេញ 1MT-3335 ដោយក្នុងទិសដៅស្របគ្នា ពីភ្នំពេញទៅបាត់ដំបង។
បើតាមការអះអាងពីសាក្សីដែលជាសន្តិសុខភូមិនៅត្រង់ចំណុចនោះបានលើកឡើងថា ដំបូងគេឃើញរថយន្តកុងតឺន័រ បើកវ៉ាជែងខាងស្ដាំប្រណាំងជាមួយរថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរក្នុងគន្លងល្បឿនលឿន។ ក្នុងពេលជាមួយគ្នានោះ គេក៏ឃើញម៉ូតូជនរងគ្រោះបើកវ៉ាជែងជាមួយកង់បីមួយគ្រឿងទៀត។ លុះដល់ចំណុចកើតហេតុ ស្រាប់តែ រថយន្តកុងតឺន័រដែលកំពុងវ៉ាជែងលើគន្លងខាងស្ដាំ ក៏កៀប៉ះដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ បណ្ដាលម៉ូតូដួល ធ្លាក់នារីរងគ្រោះកំពុងអង្គុយនៅខាងក្រោយចូលទៅក្រោមកង់រថយន្តកុងតឺន័រតែម្ដង ដោយឡែកភាគីបុរសគូដណ្ដឹងដែលបើកបរម៉ូតូបានដួលទៅស្ដាំរួចផុតពីគ្រោះថ្នាក់។
តាមការរៀបរាប់ទាំងទឹកភ្នែក ពីបុរសរងគ្រោះបានឱ្យដឹងថា ខ្លួន និងនារីរងគ្រោះត្រូវជាគូដណ្ដឹង គឺជាកម្មករនៅក្នុងរោងចក្រកាត់ដេរដូចគ្នា ហើយត្រៀមចូលរោងការឆាប់ៗខាងមុខនេះ។ នៅក្នុង ឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ពួកគេនាំគ្នាធ្វើដំណើរលេងផ្ទះទាំងសងខាង ដោយមុននេះទើបចាកចេញពីផ្ទះនារីរងគ្រោះនៅខេត្តកំពង់ឆ្នាំង បន្តដំណើរទៅលេងផ្ទះរបស់គូដណ្ដឹងខាងប្រុសនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែមកដល់ពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។
សមត្ថកិច្ចចរាចរណ៍ខេត្តបាត់ដំបងម្នាក់បានលើកឡើងថា ក្រោយកើតហេតុរថយន្តធំដែលជារថយន្តបង្ក បានបើករត់គេចចេញពីចំណុចកើតហេតុ ប្រមាណពីរគីឡូម៉ែត្រមកដល់ភូមិពុកឆ្មា ឃុំអន្លង់វិល ទើបទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនជនបង្កចូលខ្លួនដោះស្រាយ តាមផ្លូវច្បាប់នៅក្នុងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)