ក្រុម Dong Nai ផ្តល់អាវលេខ១៧ ដើម្បីជាមហាកិត្តិយសដល់ភាពជោគជ័យរបស់ សួន ចាន់ណារ៉ូ

Résumé détaillé
ក្រុមបាល់ទះវៀតណាម Dong Nai City បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដៃប៉ះសេជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ The post ក្រុម Dong Nai ផ្តល់អាវលេខ១៧…
ក្រុមបាល់ទះវៀតណាម Dong Nai City បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដៃប៉ះសេជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ នៅពេលរូបគេបានទៅដល់កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីត្រៀមខ្លួនប្រកួតនៅខែធ្នូខាងមុខនេះ។
ក្រៅពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្រុមបាល់ទះវៀតណាមមួយនេះក៏បានបង្ហាញពីការផ្តល់តម្លៃ និងការគោរពចំពោះសមិទ្ធផលក្នុងអាជីពរបស់ សួន ចាន់ណារ៉ូ តាមរយៈការផ្តល់អាវលេខ១៧ ដែលជាលេខអាវដែលរូបគេធ្លាប់ពាក់នៅក្រុមបាល់ទះជម្រើសជាតិកម្ពុជា។
ក្រុមបាល់ទះ Dong Nai City បានរៀបរាប់ថា៖ «អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺដៃប៉ះសេ សួន ចាន់ណារ៉ូ នឹងពាក់អាវលេខ១៧ ដែលជាលេខអាវដែលកីឡាករធ្លាប់ពាក់នៅក្រុមជម្រើសជាតិកម្ពុជា។ ការផ្តល់លេខអាវនេះ គឺដើម្បីរំលឹកដល់អនុស្សាវរីយ៍ និងសមិទ្ធផលសំខាន់ៗក្នុងអាជីពរបស់កីឡាករ»។
ក្រុមនេះបានរៀបរាប់ទៀតថា លេខអាវនេះធ្លាប់រួមដំណើរជាមួយ សួន ចាន់ណារ៉ូ ក្នុងការជួយក្រុមជម្រើសជាតិកម្ពុជា ឲ្យសម្រេចបានសមិទ្ធផលជាច្រើន ដូចជាការឈ្នះជើងឯក SEA V Cup 2026 ជាប្រវត្តិសាស្ត្រជាដើម។ កាលពីពេលថ្មីៗនេះ រូបគេក៏បានបង្ហាញពីសមត្ថភាពរបស់ខ្លួនជាថ្មីជាមួយក្រុមបាល់ទះ វិសាខា រហូតឈ្នះជើងឯក Dong Nai City Cup ឆ្នាំ២០២៦ នៅប្រទេសវៀតណាម។
តាមរយៈការប្រកបអាជីពជិត ២០ ឆ្នាំកន្លងមកនេះ សួន ចាន់ណារ៉ូ សម្រេចបានសមិទ្ធផលជាច្រើន។ ក្នុងនោះ នៅក្លិប វិសាខា រូបគេបានឈ្នះមេដាយមាសកីឡាជាតិ ឆ្នាំ២០១៧, ឈ្នះជើងឯកពានស្រាបៀរកម្ពុជា, ឈ្នះជើងឯកពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២, ឈ្នះជើងឯកពាន Win Streak Cup ឆ្នាំ២០២៤ នៅតៃវ៉ាន់ និងឈ្នះជើងឯកពាន Dong Nai City Cup ឆ្នាំ២០២៦ នៅវៀតណាម។ ចំណែកនៅក្រុមបាល់ទះស្នងការខេត្តស្វាយរៀង រូបគេបានជួយក្រុមឈ្នះជើងឯកពានសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។
ចំពោះក្រុមជម្រើសជាតិកម្ពុជាវិញ សួន ចាន់ណារ៉ូ បានឈ្នះមេដាយសំរឹទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២១, ឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០២៣, ឈ្នះជើងឯកពាន SEA V. League Challenge ឆ្នាំ២០២៤ និងឈ្នះជើងឯកពាន SEA V. Cup ជើងទី១ ឆ្នាំ២០២៦៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




