លោក Akihiro ការចង់ឈ្នះក្លឹបមកពីជប៉ុន ជាគោលដៅរបស់ Angkor Tiger ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង បានដើរមុនមួយជំហានហើយ

Résumé détaillé
ការប្រកួតដ៏ល្អ និងជាការចងចាំប្រវត្តិសាស្ត្រនៃក្រុមបាល់ទាត់របស់កម្ពុជាកាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះគឺព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមមកពី J-League គឺ Machida
ការប្រកួតដ៏ល្អ និងជាការចងចាំជាប្រវត្តិសាស្ត្រនៃក្រុមបាល់ទាត់របស់កម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះគឺព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមមកពី J-League គឺ Machida ដោយលទ្ធផល ២-០ មានការភ្ញាក់ផ្អើលជាខ្លាំងក្នុងមជ្ឈដ្ឋានបាល់ទាត់នៅកម្ពុជា និងប្រចាំព្រឹត្តិការណ៍ ACL 2 តែម្ដង។
អ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា និងអតីតកីឡាករបាល់ទាត់ អ្នកផលិតមាតិកា និងបណ្ដាសារព័ត៌មានភ្ញាក់ផ្អើលជាខ្លាំងចំពោះលទ្ធផលនៃការប្រកួតរបស់ព្រះខ័នរាជស្វាយរៀងកាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៦ បន្ទាប់ពីយកឈ្នះលើក្រុមខ្លាំង Machida ដោយលទ្ធផល ២-០ និងបិទមិនឲ្យតដៃបានទៀតផង។
ការយកឈ្នះលើក្រុមខ្លាំងមកពីជប៉ុន និងជាក្រុមដែលកំពុងលេចធ្លោនៅ J-League គឺជារឿងកម្រមួយ និងពិបាកកើតឡើងបន្តិចចំពោះក្លឹបមកពីកម្ពុជា។ ដោយសារតែម្នាក់ៗបានដឹងពីកម្រិតគុណភាពកីឡាករ ការចំណាយ និងការអភិវឌ្ឍន៍រវាងក្រុមបាល់ទាត់កម្ពុជា និងជប៉ុន ខុសគ្នាឆ្ងាយពេក។ ប៉ុន្តែក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបំបែកកំណត់ត្រានេះរួចហើយកាលពីម្សិលមិញ និងបានធ្វើឲ្យអ្នកគាំទ្រ និងមជ្ឈដ្ឋានបាល់ទាត់ខ្មែរដេកមិនលក់នោះឡើយ ព្រោះតែក្ដីរំភើប។
ចំណែកលោក Akihiro Kato ដែលជាម្ចាស់ក្រុមបាល់ទាត់ Angkor Tiger ក៏មិនបាននៅស្ងៀមនោះដែរ ពោលបញ្ចេញយោបល់ (Status) ទាំងយប់នៅលើហ្វេសបុករបស់ខ្លួន ដោយបានអបអរសាទរដល់ ព្រះខ័នរាជស្វាយរៀង ចំពោះលទ្ធផលដ៏ល្អ និងភ្ញាក់ផ្អើលមួយនេះ។ លោកបន្ថែមអត្ថន័យទៀតថា ការចង់យកឈ្នះលើក្រុមបាល់ទាត់មកពីជប៉ុន នេះជាផែនការរបស់លោកក៏ដូច Angkor Tiger ផងដែរ។ ប៉ុន្តែឥលូវនេះមានក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជាបានដើរមុនមួយជំហានសម្រេចនូវគោលដៅនេះហើយ។
បញ្ជាក់ដែរថា ការប្រកួតលើកទី៥ នៃវគ្គសន្សំពិន្ទុក្នុងពូល G ពានរង្វាន់ AFC Champions League Two របស់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមខ្លាំងមកពី J-Leauge គឺ Machida ដោយលទ្ធផល ២-០។ បច្ចុប្បន្ននេះក្រុមព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល មាន ១០ពិន្ទុ បន្ទាប់ពីក្រុម Machida ឈរលេខ១ មាន ១២ពិន្ទុ។…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)