ចិនបដិសេធការចោទប្រកាន់ថា បានបញ្ជូនចារកម្មមកបង្កើតអន្ទាក់ស្នេហ៍ដាក់នាយកប្រតិបត្តិក្រុមហ៊ុន Nvidia

Résumé détaillé
បរទេស៖ ប្រទេសចិនបានលើកឡើងថា សេចក្តីរាយការណ៍អំពី «ប្រតិបត្តិការចារកម្មដែលកំណត់គោលដៅលើនាយកប្រតិបត្តិក្រុមហ៊ុន Nvidia» គឺគ្មានមូលដ្ឋាន…
បរទេស៖ ប្រទេសចិនបានលើកឡើងថា សេចក្តីរាយការណ៍អំពី «ប្រតិបត្តិការចារកម្មដែលកំណត់គោលដៅលើនាយកប្រតិបត្តិក្រុមហ៊ុន Nvidia» គឺគ្មានមូលដ្ឋាន ហើយចាត់ទុកថាវាជាការប៉ុនប៉ងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រសួងការបរទេសចិនបានធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍ដែលថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia កំពុងស៊ើបអង្កេតថាតើនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Jensen Huang គឺជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេសដែរឬទេ។ លើសពីនេះ ក៏មានការចោទប្រកាន់ថា លោកស្រី Alice Huang ដែលជាអ្នកជំនួញ និងមានទំនាក់ទំនងស្នេហាជាមួយលោក Jensen Huang នោះ គឺជា «ចារកម្មចិន»។ លោក Guo Jiakun…
បរទេស៖ ប្រទេសចិនបានលើកឡើងថា សេចក្តីរាយការណ៍អំពី «ប្រតិបត្តិការចារកម្មដែលកំណត់គោលដៅលើនាយកប្រតិបត្តិក្រុមហ៊ុន Nvidia» គឺគ្មានមូលដ្ឋាន ហើយចាត់ទុកថាវាជាការប៉ុនប៉ងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងប៉េកាំង។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រសួងការបរទេសចិនបានធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍ដែលថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia កំពុងស៊ើបអង្កេតថាតើនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Jensen Huang គឺជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេសដែរឬទេ។ លើសពីនេះ ក៏មានការចោទប្រកាន់ថា លោកស្រី Alice Huang ដែលជាអ្នកជំនួញ និងមានទំនាក់ទំនងស្នេហាជាមួយលោក Jensen Huang នោះ គឺជា «ចារកម្មចិន»។
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា៖ «យើងធ្លាប់បានឆ្លើយតបចំពោះបញ្ហានេះរួចមកហើយ។ រឿងរ៉ាវអំពីអ្វីដែលគេហៅថា 'ចារកម្មចិន' គឺគ្មានមូលដ្ឋានទាំងស្រុង ហើយមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងមួលបង្កាច់ប្រទេសចិនប៉ុណ្ណោះ»។
កាសែត Global Times ដែលជាស្ថាប័នសារព័ត៌មានមួយស្ថិតក្រោមការគ្រប់គ្រងរបស់កាសែត People's Daily (ដែលជាសារព័ត៌មានផ្លូវការរបស់បក្សកុម្មុយនីស្តចិន) បានចោទប្រកាន់លើបណ្តាញសារព័ត៌មានអាមេរិកថា បានផ្សព្វផ្សាយ «រឿងរ៉ាវចារកម្មដែលប្រឌិតឡើង»។ កាសែតនេះបានហៅសកម្មភាពនេះថាជា «សេណារីយ៉ូប្រឆាំងនឹងប្រទេសចិន» ដោយព្រមានថា ការណ៍នេះនឹងបង្កការរំខានដល់ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា និងពាណិជ្ជកម្មជាប្រក្រតី ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទាំងសងខាង។
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)