← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ប្រធាន​សភា​ជួប​ជា​មួយ​ប្រធាន​អាយ​ប៉ា​ឆ្នាំ​២០២៧ ជម្រាប​ពី​ផល​វិបាក​នៃ​ការ​ឈ្លាន​ពាន​របស់​ថៃ​លើ​ពលរដ្ឋ​ខ្មែរ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 23 min
ប្រធាន​សភា​ជួប​ជា​មួយ​ប្រធាន​អាយ​ប៉ា​ឆ្នាំ​២០២៧ ជម្រាប​ពី​ផល​វិបាក​នៃ​ការ​ឈ្លាន​ពាន​របស់​ថៃ​លើ​ពលរដ្ឋ​ខ្មែរ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ប្រធាន​អាយ​ប៉ា​នៅ​ឆ្នា​២០២៧ គឺ​លោក Keah Kian Peng ដែល​ជា​ប្រធាន​សភា​ប្រទេស​សិង្ហបុរី​។ The post ប្រធាន​សភា​ជួប​ជា​មួយ​ប្រធាន​អាយ​ប៉ា​ឆ្នាំ​២០២៧…

ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ជួប​ជា​មួយ​ប្រធាន​អាយ​ប៉ា​ឆ្នាំ​២០២៧ ជម្រាប​ពី​ផល​វិបាក​នៃ​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​លើ​ពលរដ្ឋ​ខ្មែរ និង​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​លើ​ច្បាប់​អន្តរជាតិ​។ ប្រធាន​អាយ​ប៉ា​នៅ​ឆ្នា​២០២៧ គឺ​លោក Keah Kian Peng ដែល​ជា​ប្រធាន​សភា​ប្រទេស​សិង្ហបុរី​។

ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នៅ​ទី​ក្រុង​ម៉ានីល ប្រទេស​ភីលីពីន សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​អបអរសាទរ​ដល់​ប្រទេស​សឹង្ហបុរី​ដែល​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាយ​ប៉ា​ឆ្នាំ​២០២៧ និង​បាន​ចែក​រំលែក​ព័ត៌មាន​ពិត​ពី​ភាព​រងគ្រោះ​របស់​ពលរដ្ឋ​ខ្មែរ​ដោយ​សារ​អំពើ​ឈ្លាន​ពាន​ពី​ទាហាន​ថៃ​ផង​ដែរ។ សម្ដេច​បាន​លើក​ឡើង​ពី​គោល​បំណង​ស្នើ​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ឱ្យ​ថៃ​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​ដែល​ខ្លួន​សន្យា​ជាមួយ​កម្ពុជា​ ធានា​ការ​វិល​ត្រលប់​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​កាន់​លំនៅឋាន​វិញ​ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​ច្បាប់​អន្តរជាតិ​ និង​យន្តការ​ទ្វេភាគី​ តាម​បន្ទាត់​ព្រំដែន​ដែល​ទទួល​ស្គាល់​ជាង​១០០​ឆ្នាំ​មក​ហើយ​។

សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​គូស​បញ្ជាក់​ថា៖ «ដូច​ដែល​អន្តរជាតិ​បាន​ដឹង​ហើយ​គឺ​ កម្ពុជា​គោរព​ច្បាប់​អន្តរជាតិ យន្តការ​ទ្វេ​ភាគី​ដែល​មាន​ស្រាប់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រាម​យ៉ាង​ជូរចត់ ដូច្នេះ​មិន​ត្រូវ​ការ​សង្គ្រាម​ទៀត​ឡើយ​។ សង្គ្រាម​មិន​អាច​ឱ្យ​ប្រទេស​ណា​មួយ​ឈ្នះ​ប្រទេស​មួយ​ទៀត​ទេ លទ្ធផល​សង្គ្រាម​បន្សល់​តែ​អ្នក​ចាញ់​ ដូច្នេះ​ការ​បញ្ចប់​សង្គ្រាម​មាន​តែ​ការ​ចរចា​មួយ​ប៉ុណ្ណោះ​»។

ក្នុង​ជំនួប​នោះ​ផង​ដែរ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ដោយ​បើក​ចំហ​លើ​តួនាទី​របស់​អាស៊ាន និង​អាយប៉ា សម្រាប់​អនាគត​អាស៊ាន​មួយ​ប្រកប​ដោយ​ភាព​ធន់ ចិរភាព និង​ការ​លើក​កម្ពស់​ការ​ចូលរួម​ដោយ​គ្មាន​ការ​រើស​អើង​។ «អាយប៉ា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ថា​អាស៊ាន​នៅ​តែ​សំខាន់​ក្នង​ការ​ធានា​ថា​អាស៊ាន​នៅ​តែ​សំខាន់​ចាំបាច់​ក្នុង​ការ​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព​ និង​វិបុលភាព​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​»។

ជា​រឿយ​ៗ​កម្ពុជា​បាន​បន្ត​ប្រើប្រាស់​វេទិកា​អន្តរជាតិ​ដើម្បី​ថ្កោល​ទោស និង​ជំរុញ​អន្តរជាតិ​ជួយ​ឱ្យ​មាន​ដំណោះស្រាយ​ព្រំដែន​ជាមួយ​ថៃ​ជាមួយ​បន្តបន្ទាប់ បើ​ទោះ​បី​ថៃ​ចង់​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​លើក​ឡើង​បែប​នេះ​ក្ដី​។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន…

កាល​ពី​ថ្ងៃ​ទី​១៨…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)