មេបញ្ជាការទ័ពកម្ពុជាជួបជជែកជាមួយមន្ត្រីយោធាតួកគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

Résumé détaillé
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបនាយការិយាល័យអនុព័ន្ធយោធាតួកគី ដែលជំនួបនេះ ផ្ដោតលើការពិភាក្សាពាក់ព័ន្ធការងារក្នុងការពង្រឹង The post…
អគ្គមេបញ្ជាការកងទ័ព លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបនាយការិយាល័យអនុព័ន្ធយោធាតួកគី លោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស (Ozgur Bulent Us) ដែលជំនួបនេះ ផ្ដោតលើការពិភាក្សាពាក់ព័ន្ធការងារក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងតួកគី។ ខណៈប្រទេសទាំងពីរទើបបានចុះកិច្ចព្រមព្រៀងយោធាជាមួយគ្នាកាលពីខែតុលាកន្លងទៅ។
ក្នុងជំនួបទ្វេភាគីដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់អំពីចំណងមិត្តភាព និងទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងតួកគី ដែលមានអាយុកាល៦៧ឆ្នាំ ហើយជាពិសេសលទ្ធផលដែលសម្រេចបានថ្មីៗកន្លងទៅនេះ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០២៦។
លោក បានលើកឡើងនូវលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចនោះ ដែលសម្រេចបានជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌយោធា ដែលជាមូលដ្ឋាន និងជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។
លោកអគ្គមេបញ្ជាការ បានបង្ហាញជំនឿថា កងទ័ពកម្ពុជា និងតួកគី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្នា ដោយផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មយោធា មនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។
តាមរយៈជំនួបដដែលនេះ លោក វង្ស ពិសេន ក៏បានស្នើឱ្យភាគីតួកគីពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធានៅភ្នំពេញតែម្ដង ខណៈបច្ចុប្បន្ននេះការិយាល័យអនុព័ន្ធយោធាតួកគីប្រចាំកម្ពុជា គឺមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ការបង្កើតការិយាល័យអនុព័ន្ធយោធាដោយផ្ទាល់នៅភ្នំពេញនេះ លោក ថា ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
លោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស បានទទួលយកសំណើនេះ ដោយសន្យាថា នឹងលើកយកសំណើជម្រាបដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិតួកគី ដើម្បីពិនិត្យ និងពិចារណា។ លោកនាយការិយាល័យអនុព័ន្ធយោធារូបនេះ បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ…
លោក…
ជាការចាប់អារម្មណ៍នៅក្នុងជំនួបនោ…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)