តុលាការសម្រេចចោទប្រកាន់ អតីតចាងហ្វាងគេហទំព័រ សួន ចំរើន ចំនួន ២បទល្មើស ករណីបន្លំធ្វើជាអ្នកសារព័ត៌មាន

Résumé détaillé
តុលាការសម្រេចចោទប្រកាន់ អតីតចាងហ្វាងគេហទំព័រ សួន ចំរើន ចំនួន ២បទល្មើស ករណីបន្លំធ្វើជាអ្នកសារព័ត៌មាន..... The post តុលាការសម្រេចចោទប្រកាន់ អតីតចាងហ្វាងគេហទំព័រ សួន ចំរើន ចំនួន…
តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ សួន ចំរើន ពាក់ព័ន្ធបទល្មើសញុះញង់ឱ្យមានការរើសអើង និង ប្រើប្រាស់បណ្ណបញ្ជាក់តួនាទីក្នុងវិជ្ជាជីវៈដោយគ្មានសិទ្ធិ ដោយក្រុមជនសង្ស័យបានប្រើប្រាស់កាយវិការ និងពាក្យសម្ដីមិនសមរម្យ បង្កជាជម្លោះពាក្យសម្ដីជាមួយប្រជាពលរដ្ឋដែលកំពុងលក់ដូរចិញ្ចឹមជីវិត។
លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹង នៅនៅវេលាម៉ោង ០៥ និង ០៥ នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើជនសង្ស័យឈ្មោះ សួន ចំរើន ពាក់ព័ន្ធនឹងករណីល្មើសច្បាប់ចំនួនពីរបទល្មើស ពីបទ ញុះញង់ឲ្យមានការរើសអើង និង បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវបណ្ណបញ្ជាក់តួនាទីក្នុងវិជ្ជាជីវៈដែលកំណត់ដោយអាជ្ញាធរសាធារណៈ ដែលបទល្មើសទាំងនេះត្រូវបានបញ្ញត្តិ និងផ្តន្ទាទោសតាមមាត្រា ៤៩៦ និងមាត្រា ៦១៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអតីតចាងហ្វាងគេហទំព័រម្នាក់ករណីក្លែងបន្លំធ្វើជាអ្នកសារព័ត៌មានបង្កការរំខានដល់ការលក់ដូររបស់ពលរដ្ឋនៅខណ្ឌដូនពេញ
ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងបន្ទាប់ពីកាលពីវេលាម៉ោង ០៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បុគ្គលឈ្មោះ សួន ចំរើន និងបក្ខពួកមួយចំនួន បានតាំងខ្លួនជាអ្នកសារព័ត៌មាន រួចចុះទៅថតផ្សាយផ្ទាល់ (Live) នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ១៧៤ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនោះ ក្រុមជនសង្ស័យបានប្រើប្រាស់កាយវិការ និងពាក្យសម្ដីមិនសមរម្យ បង្កជាជម្លោះពាក្យសម្ដីជាមួយប្រជាពលរដ្ឋដែលកំពុងលក់ដូរចិញ្ចឹមជីវិតនៅចំណុចខាងលើ រហូតធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។
សូមបញ្ជាក់ថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានប្រកាសផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែរថា បុគ្គលឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រមួយ ត្រូវបានក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណរួចហើយ តាមរយៈប្រកាសលេខ ២៩៧ ប្រក.ពម.
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា បុគ្គលដដែលបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបង្កបញ្ហាដល់សង្គម។ ទង្វើ និងសកម្មភាពរបស់អតីតអ្នកសារព័ត៌មានរូបនេះ…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)