← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ក្រុមហែលទឹក​កម្ពុជា​ ១៥រូប​ចេញ​ទៅ​ម៉ាឡេស៊ី​ហើយ​ និង​បានប្ដេជ្ញាចិត្ត​ខ្ពស់​ដណ្ដើម​មេដាយ​ជូន​ជាតិមាតុភូមិ​

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 17 min
ក្រុមហែលទឹក​កម្ពុជា​ ១៥រូប​ចេញ​ទៅ​ម៉ាឡេស៊ី​ហើយ​ និង​បានប្ដេជ្ញាចិត្ត​ខ្ពស់​ដណ្ដើម​មេដាយ​ជូន​ជាតិមាតុភូមិ​
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

លោក​ នាង សូរិទ្ធិយ៉ា បានដឹកនាំយុវជន​ហែលទឹក​របស់​កម្ពុជា​សរុប​​១៥​នាក់​ចេញទៅ​ដំណើរ​ទៅ​ប្រទេសម៉ាឡេស៊ី​ហើយ​នៅ​ព្រឹកថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦​…

លោក​ នាង សូរិទ្ធិយ៉ា បានដឹកនាំយុវជន​ហែលទឹក​របស់​កម្ពុជា​ សរុប​​ ១៥​នាក់​ចេញទៅ​ដំណើរ​ទៅ​ប្រទេសម៉ាឡេស៊ី​ ហើយ​នៅ​ព្រឹកថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦​ ខណៈ​ម្នាក់ៗ​មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​យក​មេដាយ​ជូន​ជាតិមាតុភូមិ​ក្នុង​ព្រឹត្តិការណ៍អន្តរជាតិ​ 48th SEA Age Group Championships 2026។​

ថ្លែង​មុន​ចេញ​ដំណើរ​លោក​ នាង​ សូរិទ្ធិយ៉ា​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហែលទឹក​កម្ពុជា​ សរុប​ទាំង​អស់​ ១៥រូប​នឹង​ចូលរួម​ការប្រកួត​ប្រកួតប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ 48th SEA Age Group Championships 2026 រយៈពេល​ ៣ថ្ងៃ​នៅ​ប្រទេស​ម៉ាឡេស៊ី។​

គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ ចំពោះ​ការ​ហ្វឹកហាត់​​វិញ​គឺ​ត្រៀម​តាំង​ពីដើម​ឆ្នាំ​២០២៦​ មក​ម្ល៉េះ​ និង​បាន​ត្រៀម​លក្ខណៈ​ល្អ​រួចរាល់​ហើយ។​ កីឡាករ​ កីឡាការិនី​ដែល​ចេញ​ទៅ​ប្រកួត​នេះ​សុទ្ធតែជា​អ្នក​ដែល​មាន​សមត្ថភាព​លេចធ្លោ​ និង​មាន​វិន័យ​ល្អ​ប្រកប​ដោយ​ការខិតខំ​ប្រឹងប្រែង​នា​ពេល​កន្លង​មក។​ ដូច្នេះ​ការ​ប្រកួត​នៅ​ម៉ាឡេស៊ី​លើក​នេះ​ម្នាក់ៗ​មានទំនុក​ចិត្ត​ខ្ពស់​ និង​មាន​ការ​ប្ដេជ្ញាចិត្ត​ខ្លាំង​ក្នុង​ការ​ប្រជែង​មេដាយ​ជូន​ប្រទេស​កម្ពុជា​ និង​ត្រៀម​ខ្លួន​បង្ហាញ​ពី​សក្ដានុពល​ពី​ក្រុម​កម្ពុជា​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ ក្រុមហែលទឹក​កម្ពុជា​សរុប​​ ១៥​រូប​បាន​ចេញ​ដំណើរ​ទៅប្រទេស​ម៉ាឡេស៊ី​ហើយ​ដើម្បី​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍​ 48th SEA Age Group Championships 2026​ ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​វិច្ឆិកា​។​ ការ​ដឹកនាំកីឡាករ​ កីឡាការិនី​ចេញ​ដំណើរ​នា​ព្រឹក​ថ្ងៃ​ទី២៦​ វិច្ឆិកា​ ២០២៦​ នេះ​​ដោយ​លោក​ នាង​ សូរិទ្ធិយ៉ា គ្រូ​បង្វឹក​ជម្រើសជាតិ​៕​

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)