វៀតណាម លើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព និងការអភិវឌ្ឍ

详细摘要
ការចូលរួមរបស់ថ្នាក់ដឹកនាំកំពូលវៀតណាម បញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់វៀតណាម ចំពោះសហគមន៍និយាយភាសាបារាំង និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន The post…
ការចូលរួមរបស់ថ្នាក់ដឹកនាំកំពូលវៀតណាម បញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់វៀតណាម ចំពោះសហគមន៍និយាយភាសាបារាំង និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន។
យោងតាមសារព័ត៌មានវៀតណាម VOV ផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំកំពូល ក្រោមមូលបទ «វិនិយោគលើសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» បានប្រមូលផ្តុំតំណាងមកពីរដ្ឋ រដ្ឋាភិបាលសមាជិក និងសមាជិកសហការីចំនួន ៩០ រួមទាំងអ្នកសង្កេតការណ៍មកពីអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង។ ព្រឹត្តិការណ៍នេះផ្តល់ឱកាសដល់សមាជិកនានាក្នុងការធ្វើឱ្យការងាររបស់អង្គការនេះមានភាពរស់រវើកឡើងវិញ កំណត់អាទិភាពនៃកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងតំបន់ផ្សេងៗគ្នា។
អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង ត្រូវបានបង្កើតឡើងឆ្នាំ១៩៧០ ហើយបានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួន នៅឆ្នាំ១៩៨៦ ។ សម្រាប់ប្រទេសកម្ពុជា គឺជាលើកដំបូងហើយ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ លើកឡើងថា៖ «ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺមានសារៈសំខាន់ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏គួរឱ្យមោទនភាពមួយ សម្រាប់កម្ពុជា។ វាគឺជាឱកាសមួយសម្រាប់យើង ក្នុងការបង្ហាញដល់មិត្តភក្តិអន្តរជាតិនូវរូបភាពនៃប្រទេសកម្ពុជាដែលមានសន្តិភាព និងកំពុងអភិវឌ្ឍ។ ប្រទេសមួយដែលធ្លាប់រងទុក្ខយ៉ាងខ្លាំងពីសង្គ្រាម និងជម្លោះ ហើយត្រូវពឹងផ្អែកលើការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងស្រុក»។
ក្នុងកិច្ចប្រជុំកំពូលនេះ វៀតណាមសង្ឃឹមថា នឹងពង្រឹងការសន្ទនា និងសាមគ្គីភាពក្នុងចំណោមសមាជិក ខណៈក៏ពង្រីកភាពជាដៃគូ។
លោក តូ ឡាំ អគ្គលេខាធិការ និងជាប្រធានរដ្ឋ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងវគ្គកិច្ចប្រជុំកំពូល បង្ហាញពីទស្សនៈរបស់វៀតណាមលើបញ្ហាធំៗដែលសហគមន៍ហ្វ្រង់កូហ្វូនី កំពុងប្រឈម និងថ្លែងសុន្ទរកថាក្នុងពិធីបើក FrancoTech ជាគំនិតផ្តួចផ្តើមមួយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Minh Vu បានលើកឡើង៖…
ជំនួបរវាងថ្នាក់…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)