កីឡាករ ធី ម៉េងហួង មានក្ដីស្រមៃចង់ឈ្នះមេដាយស៊ីហ្គេម ជាមួយក្រុមជម្រើសជាតិបាល់ទះកម្ពុជា

详细摘要
ស្មាត់មកសមាគមបាល់ទះក្រសួងមហាផ្ទៃ ធី ម៉េងហួង បង្ហើបក្ដីស្រមៃរបស់ខ្លួនចង់ឈ្នះមេដាយស៊ីហ្គេមនៅពេលណាមួយជាមួយក្រុមជម្រើសជាតិបាល់ទះនៅកម្ពុជាដែលរូបគេ The…
ស្មាត់មកសមាគមបាល់ទះក្រសួងមហាផ្ទៃ ធី ម៉េងហួង បង្ហើបក្ដីស្រមៃរបស់ខ្លួនចង់ឈ្នះមេដាយស៊ីហ្គេមនៅពេលណាមួយជាមួយក្រុមជម្រើសជាតិបាល់ទះនៅកម្ពុជា ដែលរូបគេមិនទាន់បានសម្រេចក្ដីស្រមៃនេះនៅឡើយទេ។
កីឡាករ ធី ម៉េងហួង បានឲ្យដឹងថា រូបគេលេងបាល់ទះទាំងការហ្វឹកហាត់ស្ដង់ដា និងការចេញលេងក្រៅផ្លូវការប្រហែល ៧-៨ឆ្នាំមកហើយ និងមិនទាន់មានគម្រោងថាចូលនិវត្តន៍ពីកីឡាមួយនេះនៅពេលណានោះទេ។ រូបគេបន្ថែមទៀតថាឲ្យតែកម្លាំងនៅលេងបានគឺបន្តលេងរហូត។
ស្មាត់ធំរបស់ក្រសួងមហាផ្ទៃរូបនេះបន្ថែមទៀតថា ក្ដីស្រមៃរបស់ខ្លួនដែលមិនទាន់បានសម្រេចនោះគឺការចង់ឈ្នះមេដាយស៊ីហ្គេម នៅពេលណាមួយជាមួយក្រុមជម្រើសជាតិ។ ដូច្នេះហើយរូបគេនៅតែបន្តខំប្រឹងប្រែងតទៅទៀតដើម្បីសម្រេចឲ្យបាននូវក្ដីស្រមៃមួយនេះ។
បញ្ជាក់ដែរថា កីឡាករ ធី ម៉េងហួង ជាស្មាត់ធំរបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ។ រូបគេចូលហ្វឹកហាត់បាល់ដំបូងនៅក្រសួងមហាផ្ទៃនេះតែម្ដង និងបន្តរហូតមកដល់ឆ្នាំ២០២៦។ រូបគេជួយឲ្យក្រសួងមហាផ្ទៃឈ្នះមេដាយ ពាន ជាច្រើនពិសេសឈ្នះមេដាយមាស កីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ ដែលទើបបញ្ចប់ទៅថ្មីៗនេះ៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)