← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

អេហ្ស៊ីប! រថយន្តដឹកប្រេង ក្រឡាប់ជះប្រេងលើយានយន្ត ២៧គ្រឿង បណ្តាលឱ្យផ្ទុះឆេះ ស្លាប់មនុស្ស ៣១នាក់

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 40 分钟前
(រូប៖ Reuters)
(រូប៖ Reuters) · កម្ពុជាថ្មី Kampuchea Thmey

详细摘要

រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង បានក្រឡាប់ និងផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវក្រវាត់ក្រុងគែរ នៃប្រទេសអេហ្ស៊ីប បណ្តាលឱ្យមនុស្សយ៉ាងតិច The post អេហ្ស៊ីប! រថយន្តដឹកប្រេង…

រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង បានក្រឡាប់ និងផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវក្រវាត់ក្រុងគែរ នៃប្រទេសអេហ្ស៊ីប បណ្តាលឱ្យមនុស្សយ៉ាងតិច ៣១ នាក់ បាត់បង់ជីវិត និង ២១ នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល។

តាមការផ្សាយរបស់ BBC, សោកនាដកម្មចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងស្រុក Warraq នៃខេត្ត Giza ដែលជាតំបន់មានប្រជាជនរស់នៅយ៉ាងកុះករ ស្ថិតនៅភាគខាងជើង ទីក្រុងគែរ។

អាជ្ញាធរអេហ្ស៊ីប ចេញរបាយការណ៍បឋមថា អណ្តាតភ្លើងដែលរាលដាលយ៉ាងឆាប់រហ័សនោះ បានលេបត្របាក់យានយន្តយ៉ាងតិច ២៧ គ្រឿង រួមមានរថយន្តគ្រួសារ រថយន្តក្រុងខ្នាតតូច និងម៉ូតូ បណ្តាលឱ្យឆេះខូចខាតទាំងស្រុង។

ជុំវិញមូលហេតុនៃគ្រោះថ្នាក់នេះ កាសែតរដ្ឋអេហ្ស៊ីប Al-Ahram បានរាយការណ៍ថា ដើមចមគឺបណ្តាលមកពីខ្សែកាបអគ្គិសនីតង់ស្យុងខ្ពស់មួយខ្សែ បានដាច់ធ្លាក់ចំពីមុខរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនឯកជនមួយ ធ្វើឱ្យអ្នកបើកបរភ័យស្លន់ស្លោបាត់បង់ម្ចាស់ការ រេចង្កូតបុកឆ្លងរបាំងថ្មពុះចែកទ្រូងផ្លូវ រួចក្រឡាប់ផ្ទុះឆេះតែម្តង។

ភ្លាមៗក្រោយកើតហេតុ ក្រសួងសុខាភិបាលអេហ្ស៊ីប បានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន ៣៩ គ្រឿង ទៅកាន់ទីតាំងកើតហេតុ ដើម្បីដឹកជញ្ជូនជនរងគ្រោះដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរ និងឈ្លក់ផ្សែង ទៅសង្គ្រោះនៅមន្ទីរពេទ្យចំនួន ៣ ស្ថិតនៅក្បែរនោះ។

ចុះពិនិត្យដល់កន្លែងកើតហេតុ និងសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យដោយផ្ទាល់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេហ្ស៊ីប លោក Khaled Abdelghaffar ព្រមានថា តួលេខមនុស្សស្លាប់ អាចកើនឡើងបន្ថែមទៀត ព្រោះបច្ចុប្បន្ននៅជាតួលេខបឋមនៅឡើយ។

មកទល់ពេលនេះ ការស៊ើបអង្កេត កំពុងចាប់ផ្តើមឡើង ប៉ុន្តែមន្ត្រីអេហ្ស៊ីប មិនទាន់ទម្លាយឡើយថាតើ រថយន្តដែលបង្កជាសោកនាដកម្មនោះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនអ្វី។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ ឧស្សាហ៍កើតឡើងណាស់នៅ អេហ្ស៊ីប ដែលជារឿយៗត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីកង្វះការថែទាំ និងការរំលោភបំពានច្បាប់ចរាចរណ៍យ៉ាងទូលំទូលាយ។

ជាក់ស្តែង បើយោងតាមតួលេខផ្លូវការ, មនុស្សជិត ៦ ពាន់នាក់ បានបាត់បង់ជីវិតនៅលើដងផ្លូវក្នុងប្រទេសនេះ កាលពីឆ្នាំមុន ពោលគឺវា កើនលើសឆ្នាំ២០២៤ ដល់ទៅរាប់រយនាក់ឯណោះ៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)