← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

CNN៖ ទាហាន​រុស្ស៊ី​ ប្រមាណ​ ៧២​ម៉ឺន​នាក់ បាត់​បង់​ជីវិត​ ចាប់​តាំងពីសង្គ្រាម​នៅអ៊ុយក្រែន ផ្ទុះ​ឡើង

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 1 小时前
ទាហាន​រុស្ស៊ី​។ រូបភាព៖ Reuters
ទាហាន​រុស្ស៊ី​។ រូបភាព៖ Reuters · កម្ពុជាថ្មី Kampuchea Thmey

详细摘要

យោង​ការវិភាគមួយរបស់សារព័ត៌មាន CNN ផ្អែកលើទិន្នន័យផ្លូវការ ដែល​បែកធ្លាយ បានបង្ហាញថា ទាហានរុស្ស៊ី ជិត ៧៥០ ០០០នាក់ (បីភាគបួននៃមួយលាននាក់) ត្រូវបានសម្លាប់ The post CNN៖ ទាហាន​រុស្ស៊ី​…

យោង​ការវិភាគមួយរបស់សារព័ត៌មាន CNN ផ្អែកលើទិន្នន័យផ្លូវការ ដែល​បែកធ្លាយ បានបង្ហាញថា ទាហានរុស្ស៊ី ជិត ៧៥០ ០០០នាក់ (បីភាគបួននៃមួយលាននាក់) ត្រូវបានសម្លាប់ ចាប់តាំងពីទីក្រុងមូស្គូ បើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មានន័យថា មានទាហានម្នាក់ស្លាប់ រៀងរាល់​ប្រមាណ​ ៤នាទីម្តង។

ស្ថាប័នព័ត៌មានរបស់ក្រុមប្រឆាំងរុស្ស៊ី គឺ Mediazona និង Meduza បានរាយការណ៍កាលពីថ្ងៃចន្ទថា គិតត្រឹមដំណាច់ខែកញ្ញា ទាហានរុស្ស៊ី ចំនួន ៤៩០ ០០០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ដោយទីភ្នាក់ងារស្ថិតិរបស់រុស្ស៊ី Rosstat ។

ប៉ុន្តែ ប្រសិនបើគិតគូរពីភាពយឺតយ៉ាវក្នុងការរាយការណ៍ និងរួមបញ្ចូលទាំងទាហាន ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងសមរភូមិ (ទំនងជាស្លាប់ បាត់ទៅហើយនោះ) ចំនួនស្លាប់​របស់​ទាហានរុស្ស៊ី បានកើនឡើងដល់ជាង ៧២០ ០០០នាក់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក។ នេះបើយោងតាមប្រភពព័ត៌មានទាំងពីរ។

ចំនួន​នេះ គឺជាតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លើសពីចំនួនអ្នកស្លាប់របស់រុស្ស៊ី ក្នុងសង្គ្រាមសូវៀត នៅអាហ្វហ្គានីស្ថានក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងសង្គ្រាមនៅ Chechen ទាំងពីរលើក អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ ដែល​ជាចំនួនមួយ ត្រូវបានវិមានក្រឹមឡាំង ព្យាយាមលាក់បាំងជាយូរមកហើយ។

ភ្នាក់ងារ Rosstat បានបញ្ឈប់ការផ្សព្វផ្សាយទិន្នន័យប្រជាសាស្ត្រ នៅឆ្នាំ ២០២៥ ដើម្បីបិទបាំងចំនួនអ្នកស្លាប់ ដែល​កំពុងកើនឡើង ដោយសារសង្គ្រាម។ ស្ថាប័នព័ត៌មាន Mediazona និង Meduza ព្រមទាំងប្រភពផ្សេងទៀត ទទួលទិន្នន័យផ្លូវការទាំងនេះ បន្ទាប់ពីក្រុមហេគឃ័រ គាំទ្រអ៊ុយក្រែនចំនួនពីរ គឺក្រុម Cyber Partisans of Belarus និងក្រុម Silent Crow សម្រេចចិត្ត វាយលុកចូលក្នុងម៉ាស៊ីនមេ របស់ភ្នាក់​ងារ​ Rosstat កាលពីដើមខែនេះ។

យ៉ាង​ណា CNN មិនអាចផ្ទៀងផ្ទាត់តួលេខទាំងនេះ​ ដោយឯករាជ្យបានទេ ប៉ុន្តែទិន្នន័យបែកធ្លាយ​អំពីចំនួនអ្នកស្លាប់ ​ត្រូវបាន​បញ្ជាក់ គឺ​បន្ថែម​ទៅលើការប៉ាន់ប្រមាណ​ពីមុនៗ​របស់អ្នកវិភាគ និងទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់លោកខាង​លិច ដោយ​ការប៉ាន់​ប្រមាណពី​ចំនួន​ទាំងនេះ​ ហាក់មាន​កម្រិតទាប​ជាងចំនួនអ្នកស្លាប់ ​ជាក់ស្តែង​យ៉ាង​ខ្លាំង៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)