CNN៖ ទាហានរុស្ស៊ី ប្រមាណ ៧២ម៉ឺននាក់ បាត់បង់ជីវិត ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន ផ្ទុះឡើង

Résumé détaillé
យោងការវិភាគមួយរបស់សារព័ត៌មាន CNN ផ្អែកលើទិន្នន័យផ្លូវការ ដែលបែកធ្លាយ បានបង្ហាញថា ទាហានរុស្ស៊ី ជិត ៧៥០ ០០០នាក់ (បីភាគបួននៃមួយលាននាក់) ត្រូវបានសម្លាប់ The post CNN៖ ទាហានរុស្ស៊ី…
យោងការវិភាគមួយរបស់សារព័ត៌មាន CNN ផ្អែកលើទិន្នន័យផ្លូវការ ដែលបែកធ្លាយ បានបង្ហាញថា ទាហានរុស្ស៊ី ជិត ៧៥០ ០០០នាក់ (បីភាគបួននៃមួយលាននាក់) ត្រូវបានសម្លាប់ ចាប់តាំងពីទីក្រុងមូស្គូ បើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មានន័យថា មានទាហានម្នាក់ស្លាប់ រៀងរាល់ប្រមាណ ៤នាទីម្តង។
ស្ថាប័នព័ត៌មានរបស់ក្រុមប្រឆាំងរុស្ស៊ី គឺ Mediazona និង Meduza បានរាយការណ៍កាលពីថ្ងៃចន្ទថា គិតត្រឹមដំណាច់ខែកញ្ញា ទាហានរុស្ស៊ី ចំនួន ៤៩០ ០០០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ដោយទីភ្នាក់ងារស្ថិតិរបស់រុស្ស៊ី Rosstat ។
ប៉ុន្តែ ប្រសិនបើគិតគូរពីភាពយឺតយ៉ាវក្នុងការរាយការណ៍ និងរួមបញ្ចូលទាំងទាហាន ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងសមរភូមិ (ទំនងជាស្លាប់ បាត់ទៅហើយនោះ) ចំនួនស្លាប់របស់ទាហានរុស្ស៊ី បានកើនឡើងដល់ជាង ៧២០ ០០០នាក់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក។ នេះបើយោងតាមប្រភពព័ត៌មានទាំងពីរ។
ចំនួននេះ គឺជាតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លើសពីចំនួនអ្នកស្លាប់របស់រុស្ស៊ី ក្នុងសង្គ្រាមសូវៀត នៅអាហ្វហ្គានីស្ថានក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងសង្គ្រាមនៅ Chechen ទាំងពីរលើក អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលជាចំនួនមួយ ត្រូវបានវិមានក្រឹមឡាំង ព្យាយាមលាក់បាំងជាយូរមកហើយ។
ភ្នាក់ងារ Rosstat បានបញ្ឈប់ការផ្សព្វផ្សាយទិន្នន័យប្រជាសាស្ត្រ នៅឆ្នាំ ២០២៥ ដើម្បីបិទបាំងចំនួនអ្នកស្លាប់ ដែលកំពុងកើនឡើង ដោយសារសង្គ្រាម។ ស្ថាប័នព័ត៌មាន Mediazona និង Meduza ព្រមទាំងប្រភពផ្សេងទៀត ទទួលទិន្នន័យផ្លូវការទាំងនេះ បន្ទាប់ពីក្រុមហេគឃ័រ គាំទ្រអ៊ុយក្រែនចំនួនពីរ គឺក្រុម Cyber Partisans of Belarus និងក្រុម Silent Crow សម្រេចចិត្ត វាយលុកចូលក្នុងម៉ាស៊ីនមេ របស់ភ្នាក់ងារ Rosstat កាលពីដើមខែនេះ។
យ៉ាងណា CNN មិនអាចផ្ទៀងផ្ទាត់តួលេខទាំងនេះ ដោយឯករាជ្យបានទេ ប៉ុន្តែទិន្នន័យបែកធ្លាយអំពីចំនួនអ្នកស្លាប់ ត្រូវបានបញ្ជាក់ គឺបន្ថែមទៅលើការប៉ាន់ប្រមាណពីមុនៗរបស់អ្នកវិភាគ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច ដោយការប៉ាន់ប្រមាណពីចំនួនទាំងនេះ ហាក់មានកម្រិតទាបជាងចំនួនអ្នកស្លាប់ ជាក់ស្តែងយ៉ាងខ្លាំង៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)