APEC៖ IMF ព្រមានពីកំណើនអតិផរណាសកល និងអំពាវនាវឱ្យប្រទេសជាច្រើនដំឡើងអត្រាការប្រាក់

Résumé détaillé
សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងសម្ពាធអតិផរណាកាន់តែខ្លាំង ដោយសារការរំខានដល់ការផ្គត់ផ្គង់ថាមពល និងកំណើនតម្រូវការ AI The post APEC៖ IMF ព្រមានពីកំណើនអតិផរណាសកល…
សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងសម្ពាធអតិផរណាកាន់តែខ្លាំង ដោយសារការរំខានដល់ការផ្គត់ផ្គង់ថាមពល និងកំណើនតម្រូវការក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលបានរុញអតិផរណាសកលឡើងដល់ ៤,៧%។ នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានយ៉ាងដូច្នេះក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសិនជិន ប្រទេសចិន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោកស្រី Georgieva បានអំពាវនាវឱ្យប្រទេសជាច្រើនរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដើម្បីទប់ស្កាត់ហានិភ័យអតិផរណាសកលនេះ។
តាមការព្យាកររបស់ IMF កាលពីខែតុលា អតិផរណាសកលអាចកើនដល់ ៤,៧% នៅឆ្នាំ២០២៦ មុននឹងថយមក ៤,១% នៅឆ្នាំ២០២៧ ដោយសារកំណើនតម្លៃថាមពល និងស្បៀងអាហារ។
ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីមួយចំនួនកំពុងរងផលប៉ះពាល់ខ្លាំងពីកំណើនតម្លៃថាមពល ដោយសារពួកគេពឹងផ្អែកលើការនាំចូល។ របាយការណ៍របស់ IMF ស្តីពីទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខែតុលា បានបង្ហាញថា កំណើនថ្លៃថាមពល និងការធ្លាក់ចុះថ្លៃរូបិយប័ណ្ណក្នុងស្រុក បានជំរុញអតិផរណានៅប្រទេសកំពុងអភិវឌ្ឍន៍។
ជាមួយគ្នានេះ ការកើនឡើងនៃការវិនិយោគលើ AI មជ្ឈមណ្ឌលទិន្នន័យ និងបន្ទះឈីប ក៏កំពុងជំរុញតម្រូវការថាមពល និងបង្កើនសម្ពាធលើថ្លៃដើមផលិតកម្ម។
តាមរបាយការណ៍របស់ APEC ចេញផ្សាយកាលពីថ្ងៃអង្គារ (១៧ វិច្ឆិកា) តម្លៃប្រេងឆៅបានកើនឡើង ៣៥,៩% ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៦ ខណៈតម្លៃឧស្ម័នធម្មជាតិពង្រាវ (LNG) បានកើនឡើង ៤០,២%។
សម្ពាធអតិផរណាកំពុងជំរុញឱ្យធនាគារកណ្តាលជាច្រើនជុំវិញពិភពលោករឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ របាយការណ៍របស់ APEC បានបង្ហាញថា សមាជិកជាង ១/៣ បានដំឡើងអត្រាការប្រាក់គោលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ចំណែកធនាគារកណ្តាលអាមេរិក (Fed) និងធនាគារកណ្តាលអឺរ៉ុប (ECB) ក៏បានចាប់ផ្តើមដំឡើងអត្រាការប្រាក់នៅឆ្នាំនេះផងដែរ។ Fed ត្រូវបានគេរំពឹងថានឹងដំឡើងបន្ថែមទៀតនៅខែធ្នូខាងមុខ ដោយសារតែអតិផរណានៅតែខ្ពស់ជាងអត្រាគោលដៅ ២%៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)



