← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

«ផ្កាអណ្ដែង» មុខម្ហូបប្រចាំតំបន់ដ៏ពេញនិយម មានតែ ១ ដងក្នុង ១ ឆ្នាំនៅខេត្តក្រចេះ

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 43 分钟前
«ផ្កាអណ្ដែង» មុខម្ហូបប្រចាំតំបន់ដ៏ពេញនិយម មានតែ ១ ដងក្នុង ១ ឆ្នាំនៅខេត្តក្រចេះ
កម្ពុជាថ្មី Kampuchea Thmey

详细摘要

ចូលដល់ដើមរដូវរងា គឺនៅចន្លោះខែវិច្ឆិកា ដល់ខែមករា ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ The post «ផ្កាអណ្ដែង» មុខម្ហូបប្រចាំតំបន់ដ៏ពេញនិយម មានតែ ១ ដងក្នុង ១ ឆ្នាំនៅខេត្តក្រចេះ appeared first…

ចូលដល់ដើមរដូវរងា គឺនៅចន្លោះខែវិច្ឆិកា ដល់ខែមករា ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ តែងនិយមស្វែងរកមុខម្ហូបប្រពៃណីដ៏មានឱជារស និងជាអត្តសញ្ញាណប្រចាំតំបន់មួយ គឺ «ផ្កាអណ្ដែង» ដែលជាលក្ខណៈពិសេសមានតែមួយដងគត់ក្នុងមួយឆ្នាំ។

«ផ្កាអណ្ដែង» គឺជាប្រភេទរុក្ខជាតិទឹកអាយុវែង ដុះតាមផ្ទាំងថ្ម ដីកោះ តាមព្រែក និងដងទន្លេមេគង្គ ដែលមានដើមទន់ស្រួយ និងបណ្តោយខ្លួនទៅតាមផ្ទៃទឹក បឹងបួ ឬតំបន់លិចទឹក។ទោះបីជាដើមរបស់វាជាប្រភេទរុក្ខជាតិមិនងាប់ដាច់ពួជក៏ដោយ ប៉ុន្តែវាចេញផ្កាឲ្យប្រជាពលរដ្ឋ​បេះ​យក​មកធ្វើម្ហូបបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ គឺច្រើនសម្បូរចាប់ពីខែវិច្ឆិកា ខែធ្នូ ដល់ដើមខែមករា មុននឹង​ផុតរដូវ។

ផ្នែកដែលនិយមយកមកប្រើប្រាស់ គឺក្រពុំផ្កាឬផ្ការបស់វា ដែលមានរសជាតិឆ្ងាញ់ និងក្លិនក្រអូបឈ្ងុយបន្តិច។ ប្រជាពលរដ្ឋក្នុងតំបន់ច្រើននិយមយកផ្កាអណ្ដែងមកចម្អិនជាម្ហូបអាហារបែបប្រពៃណីខ្មែរជាច្រើនមុខ ដូចជា៖ធ្វើជាអន្លក់ ញ៉ាំផ្ទាប់ជាមួយទឹកគ្រឿង ឬប្រហុក និងធ្វើជាម្ហូបចម្អិន យកទៅស្លរកកូរជាមួយត្រីអណ្ដែង ត្រីពោ ឬសាច់ជ្រូកបីជាន់ និងធ្វើជាសម្លម្ជូរគ្រឿងផងដែរ។វត្តមាន នៃ «ផ្កាអណ្ដែង» មិនត្រឹមតែជាប្រភពអាហារធម្មជាតិដ៏មានតម្លៃក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណីអាហារតំណាងឲ្យរដូវកាល និងជីវភាពរស់នៅដ៏ផ្សារភ្ជាប់នឹងដងទន្លេមេគង្គ របស់អ្នកខេត្តក្រចេះផងដែរ៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读