«ផ្កាអណ្ដែង» មុខម្ហូបប្រចាំតំបន់ដ៏ពេញនិយម មានតែ ១ ដងក្នុង ១ ឆ្នាំនៅខេត្តក្រចេះ

Résumé détaillé
ចូលដល់ដើមរដូវរងា គឺនៅចន្លោះខែវិច្ឆិកា ដល់ខែមករា ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ The post «ផ្កាអណ្ដែង» មុខម្ហូបប្រចាំតំបន់ដ៏ពេញនិយម មានតែ ១ ដងក្នុង ១ ឆ្នាំនៅខេត្តក្រចេះ appeared first…
ចូលដល់ដើមរដូវរងា គឺនៅចន្លោះខែវិច្ឆិកា ដល់ខែមករា ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ តែងនិយមស្វែងរកមុខម្ហូបប្រពៃណីដ៏មានឱជារស និងជាអត្តសញ្ញាណប្រចាំតំបន់មួយ គឺ «ផ្កាអណ្ដែង» ដែលជាលក្ខណៈពិសេសមានតែមួយដងគត់ក្នុងមួយឆ្នាំ។
«ផ្កាអណ្ដែង» គឺជាប្រភេទរុក្ខជាតិទឹកអាយុវែង ដុះតាមផ្ទាំងថ្ម ដីកោះ តាមព្រែក និងដងទន្លេមេគង្គ ដែលមានដើមទន់ស្រួយ និងបណ្តោយខ្លួនទៅតាមផ្ទៃទឹក បឹងបួ ឬតំបន់លិចទឹក។ទោះបីជាដើមរបស់វាជាប្រភេទរុក្ខជាតិមិនងាប់ដាច់ពួជក៏ដោយ ប៉ុន្តែវាចេញផ្កាឲ្យប្រជាពលរដ្ឋបេះយកមកធ្វើម្ហូបបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ គឺច្រើនសម្បូរចាប់ពីខែវិច្ឆិកា ខែធ្នូ ដល់ដើមខែមករា មុននឹងផុតរដូវ។
ផ្នែកដែលនិយមយកមកប្រើប្រាស់ គឺក្រពុំផ្កាឬផ្ការបស់វា ដែលមានរសជាតិឆ្ងាញ់ និងក្លិនក្រអូបឈ្ងុយបន្តិច។ ប្រជាពលរដ្ឋក្នុងតំបន់ច្រើននិយមយកផ្កាអណ្ដែងមកចម្អិនជាម្ហូបអាហារបែបប្រពៃណីខ្មែរជាច្រើនមុខ ដូចជា៖ធ្វើជាអន្លក់ ញ៉ាំផ្ទាប់ជាមួយទឹកគ្រឿង ឬប្រហុក និងធ្វើជាម្ហូបចម្អិន យកទៅស្លរកកូរជាមួយត្រីអណ្ដែង ត្រីពោ ឬសាច់ជ្រូកបីជាន់ និងធ្វើជាសម្លម្ជូរគ្រឿងផងដែរ។វត្តមាន នៃ «ផ្កាអណ្ដែង» មិនត្រឹមតែជាប្រភពអាហារធម្មជាតិដ៏មានតម្លៃក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណីអាហារតំណាងឲ្យរដូវកាល និងជីវភាពរស់នៅដ៏ផ្សារភ្ជាប់នឹងដងទន្លេមេគង្គ របស់អ្នកខេត្តក្រចេះផងដែរ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




