← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

កងទ័ពជើងទឹកហាមពលរដ្ឋចរាចរណ៍ជុំវិញកោះរ៉ុង កោះតាង ខេត្តព្រះសីហនុ តំបន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 30 分钟前
កងទ័ពជើងទឹកហាមពលរដ្ឋចរាចរណ៍ជុំវិញកោះរ៉ុង កោះតាង ខេត្តព្រះសីហនុ តំបន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត
កម្ពុជាថ្មី Kampuchea Thmey

详细摘要

កងទ័ពជើងទឹកហាមពលរដ្ឋចរាចរណ៍ជុំវិញកោះរ៉ុង កោះតាង ខេត្តព្រះសីហនុ តំបន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត The post កងទ័ពជើងទឹកហាមពលរដ្ឋចរាចរណ៍ជុំវិញកោះរ៉ុង កោះតាង ខេត្តព្រះសីហនុ…

កងទ័ពជើងទឹក ជម្រាបប្រជាពលរដ្ឋ ប្រជានេសាទ នៃខេត្តជាប់សមុទ្រថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធនាគមាសលើផ្ទៃសមុទ្រនៅរយៈពេល១០ថ្ងៃ ដោយនឹងមានការអនុវត្តការបាញ់គ្រាប់ពិត ដូច្នេះមិនត្រូវមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់។ កងទ័ពជើងទឹកក៏ហាមប្រជាពលរដ្ឋ និងប្រជានេសាទ ធ្វើចរាចរណ៍នៅបរិវេណជុំវិញតំបន់ប្រតិបត្តិការ ធ្វើសមយុទ្ធកងទ័ពជើងទឹកនាគមាស ឆ្នាំ២០២៦ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា នេះ មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក បញ្ជាក់ថាអនុលោម តាមកិច្ចសហប្រតិបត្តិការយោធាក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន សហការរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹក នាគមាសឆ្នាំ២០២៦ ក្រោមប្រធានបទ ប្រតិបត្តិការ ប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ នៅលើដែនទឹកអធិបតេយ្យភាពរបស់កម្ពុជា ស្ថិតនៅចន្លោះ កោះរ៉ុង និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ មានរយៈ ពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៦។

បើតាមសេចក្ដីប្រកាសព័ត៌មាន ចំពោះផែនការធ្វើសមយុទ្ធលើផ្ទៃសមុទ្រមានចំនួន ០២ថ្ងៃ ដូចជា ការអនុវត្តសាកល្បង នឹងធ្វើឡើងចំនួន ០១ថ្ងៃ គឺនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ ចំណែកការអនុវត្តជាក់ស្តែងបិទសមយុទ្ធ ក៏នឹងធ្វើឡើងចំនួន ០១ថ្ងៃដូចគ្នា គឺនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៦។

បើតាមឧត្ដមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ឱ្យដឹងថា នាវាចិនដែលដឹកកម្លាំងកងទ័ពរំដោះប្រជាជនចិន និងយុទ្ធោបករណ៍ ចូលរួមធ្វើសមយុទ្ធនាគមាស ឆ្នាំ ២០២៦ បានចូលចតនៅមូលដ្ឋានសមុទ្ររាមដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា កន្លងទៅនេះ។

បើតាមបញ្ជាក់របស់ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្នុងអំឡុងពេលសមយុទ្ធនាគមាស នឹងមានការប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាព ការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធផងដែរ។

បើតាមប្រភពដដែលសមយុទ្ធនាគមាស រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ការផ្លាស់ប្តូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)