មិនធម្មតាត្រឹម ២ខែចុងក្រោយនេះក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរ ឈ្នះប្រាក់រង្វាន់ជាង ១០០លានរៀលដោយសិស្ស ៣រូប

Résumé détaillé
ក្លឹបប្រដាល់ល្បីឈ្មោះក្នុងវិស័យគុនខ្មែរ ពេជ្រសុផាន់គុនខ្មែរ ដែលដឹកនាំដោយលោក ពេជ្រ សុផាន់ បានបង្ហាញសមិទ្ធផលធំៗត្រឹមពីរខែចុងក្រោយ តុលា-វិច្ឆិកា ឆ្នាំ២០២៦ The…
ក្លឹបប្រដាល់ល្បីឈ្មោះក្នុងវិស័យគុនខ្មែរ ពេជ្រសុផាន់គុនខ្មែរ ដែលដឹកនាំដោយលោក ពេជ្រ សុផាន់ បានបង្ហាញសមិទ្ធផលធំៗត្រឹមពីរខែចុងក្រោយគឺខែតុលា-វិច្ឆិកា ឆ្នាំ២០២៦ សិស្សគុន ៣រូបរបស់ក្លឹបឈ្នះបានប្រាក់រង្វាន់ជាង ១០០លានរៀលឯណោះ។
នេះបើតាមការបង្ហោះនៅលើហ្វេសបុកផេក Pich Sophan ពេជ្រ សុផាន់ បានបញ្ជាក់ថា ត្រឹមពីរខែចុងក្រោយគឺខែតុលា និងខែវិច្ឆិកា នេះមានកូនសិស្សរបស់ក្លឹបដូចជាកីឡាករ ពេជ្រ សុភ័ក្រ ឈ្នះខ្សែក្រវាត់ IPCC ទទួលបានប្រាក់រង្វាន់ ៤០លានរៀល កាលពីថ្ងៃទី២៤ ខែតុលា។ បន្ទាប់មកទៀតកីឡាករ ពេជ្រ អាទិទេព ការពារខ្សែក្រវាត់ Xtreme បានសម្រេច កាលពីថ្ងៃទី៧ ខែវិច្ឆិកា ទទួលបានប្រាក់រង្វាន់ ១៦លានរៀល។ ចំណែកកីឡាករ ពេជ្រ សុឃីម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា នេះរូបគេបានឈ្នះខ្សែក្រវាត់ Mas Fight Kun Khmer ទទួលបានប្រាក់រង្វាន់ ៤២,៤០០,០០០លានរៀល។
បញ្ជាក់ដែរថា ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរគឺជាក្លឹបល្បីឈ្មោះមួយ និងសំបូរកីឡាករខ្លាំងៗ។ ក្លឹបនេះគេមើលឃើញថាកីឡាករមានទីផ្សារប្រកួតច្រើននៅស្ថានីយទូរទស្សន៍ ឬតាមបណ្ដាសង្វៀនធំៗ។ ដោយសារតែការប្រកួតអស់ៗពីសមត្ថភាព និងកីឡាករប្រកួតជក់ចិត្តសម្រាប់អ្នកគាំទ្រវិស័យប្រដាល់ទើបក្លឹបនេះមានទីផ្សារប្រកួតច្រើនដូចនេះ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)