ជំនួបមេទ័ពនៅម៉ាឡេស៊ី! ថៃ ព្រមានមីយ៉ាន់ម៉ា ធ្វើយ៉ាងណា កុំឱ្យគ្រាប់បន្តធ្លាក់ចូលដី ថៃ ទៀត

详细摘要
ស្របពេលស្ថានការណ៍ព្រំដែន តានតឹង និងផុយស្រួយខ្លាំង មេបញ្ជាការកងទ័ពជើងគោកមីយ៉ាន់ម៉ា និងថៃ បានជួបពិភាក្សាទ្វេភាគី ដើម្បីរកវិធីដោះស្រាយ The post ជំនួបមេទ័ពនៅម៉ាឡេស៊ី! ថៃ…
ស្របពេលស្ថានការណ៍ព្រំដែន តានតឹង និងផុយស្រួយខ្លាំង មេបញ្ជាការកងទ័ពជើងគោកមីយ៉ាន់ម៉ា និងថៃ បានជួបពិភាក្សាទ្វេភាគី ដើម្បីរកវិធីដោះស្រាយ និងចរចាគ្នា ប៉ុន្តែក្នុងអំឡុងពេលនោះ ភាគីថៃ បានព្រមានទៅភាគីមីយ៉ាន់ម៉ា ធ្វើយ៉ាងណា ត្រូវទប់ស្កាត់កុំឱ្យគ្រាប់បន្តធ្លាក់ចូលដី ថៃ ទៀត។
តាមការផ្សាយរបស់សារព័ត៌មាន Karen United Media នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ជំនួបនេះ ធ្វើឡើង ខាងក្រៅកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៧ នៅប្រទេសម៉ាឡេស៊ី រវាងមេបញ្ជាការកងទ័ពជើងគោក ថៃ Pana Klaewblodtook និងអគ្គមេបញ្ជាការរង នៃកងទ័ពមីយ៉ាន់ម៉ា និងជាមេបញ្ជាការកងទ័ពជើងគោក Kyaw Swar Lin។
ក្នុងជំនួបក្រៅផ្លូវការ រៀបចំនៅសណ្ឋាគារ DoubleTree ក្នុងទីក្រុង Melaka, ភាគីថៃ បានព្រមាន មីយ៉ាន់ម៉ា ត្រូវប្រុងប្រយ័ត្នខ្ពស់ កុំបង្កឱ្យមានផលប៉ះពាល់ដល់ភាគីថៃ ទៀតឱ្យសោះ។ ជាពិសេសទប់ស្កាត់ កុំឱ្យគ្រាប់កាំភ្លើងធំធ្លាក់ផ្ទុះចូលទឹកដីថៃ បណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិល នៅតាមព្រំដែនរងរបួស ដោយសារតែការប្រយុទ្ធគ្នា រវាងកងទ័ពរបបសឹកមីយ៉ាន់ម៉ា និងកងកម្លាំងតស៊ូបដិវត្តន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា តទៅទៀត។
ទន្ទឹមនោះ បើតាមការផ្សាយរបស់ MITV, ក្រៅពីបញ្ហាសមរភូមិនេះ ភាគីយោធាថៃ ក៏ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមអនឡាញ (Call Center Scammers), ការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស ដែលកំពុងបោះទីតាំងធ្វើសកម្មភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងកំពុងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ផងដែរ។
ជំនួបនេះ កើតឡើងស្របពេល សភាពការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា ឡើងកម្តៅខ្លាំងណាស់ ដោយកាលពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកលើរដ្ឋការ៉ែន សម្លាប់មនុស្ស ២នាក់ ខណៈឥទ្ធិពលនៃការវាយប្រហារនោះ ធ្វើឱ្យរង្គើដល់ដីថៃ។
ទង្វើនេះ បង្ខំចិត្តឱ្យកងទ័ពអាកាសនៃរដ្ឋាភិបាលទីក្រុងបាងកក បញ្ចេញយន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ទៅហោះល្បាត តាមដានសភាពការណ៍ជាបន្ទាន់។
តាមការផ្សាយរបស់ Khaosod, យន្តហោះថៃ ទាំងពីរ គឺហោះចេញពីអង្គភាពឆ្លើយតបរហ័ស QRA ដើម្បីល្បាត និងត្រៀមខ្លួនប្រដេញ នៅលើដែនអាកាសចាប់ពីស្រុក Phop Phra នៃខេត្ត Tak ដល់ស្រុក Mae Sariang នៃខេត្ត Mae Hong Son ក្រោយទទួលរបាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក មីយ៉ាន់ម៉ា កំពុងធ្វើប្រតិបត្តិការ នៅកៀកព្រំដែន។
នេះគឺជាការឆ្លើយតប និងព្រមានទៅមីយ៉ាន់ម៉ា កុំឱ្យការវាយប្រហារទីនោះ រាលដាលចូលដីថៃទៀត។ ជាក់ស្តែង…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)