← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

លោក ជេត ច័ន្ទរចនា ភ្ញាក់ផ្អើលពីការប្រែប្រួលគុណផលរបស់ក្រុមបាល់ទាត់ក្នុងសាលប្រ៊ុយណេ ក្នុងជើងទី២

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 16 min
លោក ជេត ច័ន្ទរចនា ភ្ញាក់ផ្អើលពីការប្រែប្រួលគុណផលរបស់ក្រុមបាល់ទាត់ក្នុងសាលប្រ៊ុយណេ ក្នុងជើងទី២
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

គ្រូបង្គោលក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ការលេងទល់នឹងប៊្រុយណេក្នុងជើងទី២នេះ The post លោក ជេត ច័ន្ទរចនា…

ក្រោយយកឈ្នះលើក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលប្រ៊ុយណេក្នុងជើងទី២ដោយលទ្ធផល ៤ទល់នឹង ១ ហើយគ្រងជើងឯកក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ លោក ជេត ច័ន្ទរចនា គ្រូបង្គោលក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ការលេងទល់នឹងប៊្រុយណេក្នុងជើងទី២នេះ។ លោកបន្ថែមទៀតថាក្រុម យណេបានផ្លាស់ប្តូរសឹងតែ ៨០ភាគរយ បើធៀបកាលពីជើងទី១ទាំងរបៀបរបបលេង គុណផលរបស់ក្រុមកីឡាករ ក៏ដូចជាប្លង់លេងថ្មី ជាហេតុនាំឱ្យក្រុមបាល់ទាត់ក្នុងសាលប្រ៊ុយណេមានឱកាសរកគ្រាប់បាល់នាំមុខភ្លាមពេលចាប់ផ្តើមការប្រកួត។

គ្រូបង្វឹកមានមូលដ្ឋាននៅទីក្រុងភ្នំពេញរូបនេះបន្តទៀតថាតាមរយៈការបម្រែបម្រួលលឿនៗបែបនេះ លោកសារភាពថាពិតជាផលលំបាកក៏ព្រោះតែវាខុសពីអ្វីដែលលោកនឹងក្រុមទាំងមូលបានរៀបចំមុនការប្រកួត។ ក្នុងស្ថានភាពបែបនេះគឺតម្រូវឱ្យលោកគិតស្វែងរកយុទ្ធសាស្ត្រថ្មីៗឱ្យបានលឿន ដើម្បីកែប្រែស្ថានការ ដែលវាតម្រូវឱ្យចាយកម្លាំងខ្លាំងសម្រាប់ក្រុមកីឡាករទាំងអស់។ យ៉ាងណាក៏លោក រចនា សរសើរដល់ក្រុមកីឡាករទាំងអស់ដែលឆាប់ចាប់បានពីការផ្លាស់ប្តូរប្រព័ន្ធលេងភ្លាមៗក្នុងស្ថានភាពបន្ទាន់ៗបែបនេះ។

ឆ្លងកាត់ការប្រកួតមិត្តភាពអន្តរជាតិបែបនេះ លោក ជេត ច័ន្ទរចនា ក៏បានវាយតម្លៃខ្ពស់ពីក្រុមកីឡាករទាំងអស់ថាមានការរីកចម្រើនមួយកម្រិតទៀត ហើយលោកពិតជាចង់បានក្រុមជម្រើសជាតិផ្សេងៗទៀតសម្រាប់ការប្រកួតដកស្ទង់បច្ចេកទេសនានា។

រំឭកថា កាលពីថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាបានយកឈ្នះ ៣ទល់នឹង០ ទល់នឹងក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលប្រ៊ុយណេក្នុងជើងទី១ ហើយសម្រាប់ការប្រកួតជើងទី២ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាបន្តឈ្នះទៀតលើក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលប្រ៊ុយណេក្នុងលទ្ធផល ៤ ទល់នឹង ១៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)