← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ផ្លូវតូចចង្អៀតក្នុងភូមិ ១ ខ្សែ​​ក្នុងក្រុងបាត់ដំបង ​ស្ថាប​នា​​ពង្រីកឲ្យបានធំទូលាយ ​សម្រួល​ពលរដ្ឋ​ធ្វើ​ដំណើរ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 22 min
ផ្លូវតូចចង្អៀតក្នុងភូមិ ១ ខ្សែ​​ក្នុងក្រុងបាត់ដំបង ​ស្ថាប​នា​​ពង្រីកឲ្យបានធំទូលាយ ​សម្រួល​ពលរដ្ឋ​ធ្វើ​ដំណើរ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវក្នុងភូមិរំចេក ៤ សង្កាត់រតនះ ក្រុងបាត់ដំបង The post ផ្លូវតូចចង្អៀតក្នុងភូមិ ១ ខ្សែ​​ក្នុងក្រុងបាត់ដំបង ​ស្ថាប​នា​​ពង្រីកឲ្យបានធំទូលាយ…

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវក្នុងភូមិរំចេក ៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​បាន​សម្តែង​ក្តី​រីករាយ ខណះរដ្ឋបាលក្រុង ដឹកនាំដោយលោក លៀង វាសនា អភិបាលក្រុង បានចុះពិនិត្យ​បើក​ស្ថាបនា​ពង្រីក​ផ្លូវតូចចង្អៀត ១ ខ្សែ ​ឲ្យបានធំទូលាយ ដើម្បីសម្រួលដល់ដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ។

ពលរដ្ឋប្រាប់​ថា ផ្លូវក្នុងភូមិ​មួយ​ខ្សែ​នេះ​បើ​មិនមានការ​ស្ថាបនាកែលម្អ និងប្រឈមការ​បាត់បង់ដោយសារ​មានអ្នក​រំលោភ​បំពានដោយអ្នកខ្លះចាក់សាប និងដាំបង្គោល​សុីម៉ង់បំពានយកចំំណីផ្លូវជា​ដើម។

ដើម្បីកុំឲ្យបាត់បង់ផ្លូវក្នុងភូមិ ១ ខ្សែនេះ រដ្ឋបាលក្រុងបាត់ដំបង​បើ​ការ​ស្ថាបនាពង្រីកឲ្យធំនេះ​ ក៏ដូចជា​ជួយ​ទប់ស្កាត់ការបំពានរបស់ពលរដ្ឋ​រស់នៅ​អមសងខាងផ្លូវ ខណះផ្លូវនេះដល់ខែវស្សាតែងតែ​ទឹកលិច​ពិបាកក្នុងការធ្វើដំណើរ។

មន្ត្រីក្រុងបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ផ្លូវនេះក្រោយការឈួសឆាយ ក៏បានចាក់ដីបន្ថែមឲ្យបានខ្ពស់កុំឲ្យលិច​ទឹក ហើយចាក់គ្រួសនិងថ្មមិចផង ហើយក៏អាចនឹងចាក់បេតុផង។

បើតាមអ្នកភូមិ រាប់ឆ្នាំហើយដែលពលរដ្ឋ​ពិបាកក្នុងការធ្វើដំណើរ ហើយក៏អាចនឹងបាត់បងផង​ដែរ ខណះអ្នកខ្លះបានបង្កផលប៉ះពាល់ ដោយគិតថា ប្រហែលជាអាជ្ញាធរមិនធ្វើជាផ្លូវនោះទេ ទើបអ្នកខ្លះបានដាំអំពៅចូលលើដីផ្លូវនោះផង។

ពលរដ្ឋ​បានថ្លែងអំណរគុណដល់រដ្ឋបាលក្រុង ដែលបានគិតគូរក្នុងការកែលម្អ​ផ្លូវ​​សម្រាប់​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ និងក៏​មិនធ្វើ​ឲ្យផ្លូវក្នុងភូមិ១ខ្សែនេះបាត់បង់ទាំងស្រុង។

បើតាមលោក លៀង វាសនា អភិបាល​ក្រុង​បាត់ដំបង​បានឲ្យដឹងនៅថ្ងៃទី ២៦ ខែវិច្ឆកា ថា ផ្លូវ​ដែលកែលម្អ​ពង្រីកនេះមានទទឹង ៦ ម៉ែត្រ និងបណ្តោយប្រវែង ៧៣ ម៉ែត្រ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)