បទវិភាគ៖ ពីពិព័រណ៍នាំចូលចិនអន្តរជាតិ ដល់កិច្ចប្រជុំកំពូលAPEC កិច្ចសហប្រតិបតិ្តការប្រកបដោយ ការបើកចំហកំពុងដំណើរការ ជាបន្តបន្ទាប់

Résumé détaillé
នៅថ្ងៃទី១០ ខែវិច្ឆិកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩ បានបិទបញ្ចប់។ គិតដល់ថ្ងៃនោះ មានសហគ្រាស និងស្ថាប័នចំនួន១៤៣ បានចុះហត្ថលេខាសម្រាប់ ចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី១០ ។…
នៅថ្ងៃទី១០ ខែវិច្ឆិកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩ បានបិទបញ្ចប់។ គិតដល់ថ្ងៃនោះ មានសហគ្រាស និងស្ថាប័នចំនួន១៤៣ បានចុះហត្ថលេខាសម្រាប់ ចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី១០ ។ ក្នុងដំណាក់កាលអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ការទទួលយក “ឱកាសចិន ២.០” និងចែករំលែកភាគលាភ នៃការបើកចំហរ របស់ពីពិព័រណ៍នាំចូលចិនអន្តរជាតិ បានក្លាយជាមតិឯកភាពរួមរបស់សហគ្រាសបរទេសជាច្រើន ។
ទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលលើកនេះ ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់៖ បើគិតតាមទំហំជួញដូរតាមការគ្រោងទុក ក្នុងមួយឆ្នាំដែលមានចំនួន ៨៥.៤៥ ពាន់លានដុល្លារអាមេរិក ពិព័រណ៍នាំចូលលើកនេះបានកើនឡើង២.៣% បើប្រៀបធៀបនឹងលើកមុន។ ក្នុងអំឡុងពេលពិព័រណ៍ ទិន្នន័យសំខាន់ៗចំនួនប្រាំ បានបង្កើតកំណត់ត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ពោលគឺ ចំនួនសហគ្រាសដែលចូលរួម ពិព័រណ៍នាំចូលលើកនេះមាន ៤១៤២ សហគ្រាស ផ្ទៃបង្ហាញទំនិញទាំងមូលបានលើសពី ៤៤ ម៉ឺនម៉ែត្រការ៉េជាលើកដំបូង ក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង៥០០ និងសហគ្រាសនាំមុខលើពិភពលោក មានសហគ្រាសចំនួនជាង ៣០០ បានចូលរួមពិព័រណ៍ ចំនួនទំនិញតំណាងដែលតាំងបង្ហាញជាលើកដំបូងលើពិភពលោក នៅអាស៊ី និងនៅចិន មានចំនួន ៤៨៥ មុខ។ ទិន្នន័យដែលគួរឲ្យកត់សម្គាល់ទាំងនេះ បានបង្ហាញឱ្យឃើញនូវ ភាពទាក់ទាញដ៏ខ្លាំងក្លា…
ការប្រែក្លាយវត្ថុតាំងបង្ហាញ ទៅជាទំនិញជួញដូរ មិនកាត់ផ្តាច់ពីភាគលាភនៃទីផ្សារដ៏ធំធេងទេ ។ នៅថ្ងៃបិទពិព័រណ៍នាំចូលលើកនេះ ប្រទេសចិនបានចេញផ្សាយទិន្នន័យពាណិជ្ជកម្មអន្តរជាតិក្នុង ១០ ខែដំបូងឆ្នាំនេះ។ ក្នុងនោះ ការនាំចូលទំនិញមានចំនួន ១៨.៨២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ២៣.៦%។ គិតដល់ខែតុលាឆ្នាំនេះ ការនាំចូលនិងនាំចេញរបស់ចិនបានបន្តកើនឡើងជាលេខពីរខ្ទង់ក្នុងរយៈពេល ៦ ខែជាប់ៗគ្នា។ ប្រការនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ចិនមិនត្រឹមតែជា “អ្នកលក់កំពូលផុតលេខ”ប៉ុណ្ណោះ ថែមទាំងជា “អ្នកទិញកំពូលផុតលេខ” ទៀតផង។
“ឱកាសចិន ២.០”មិនត្រឹមតែបាននាំមកនូវភាគលាភទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក៏បាននាំមកនូវផលប្រយោជន៍នៃនវានុវត្តន៍ផងដែរ។ សាលពិសេសនៃនវានុវត្តន៍ និងការបង្កើតថ្មីក្នុងពិព័រណ៍នាំចូលលើកនេះ បានប្រមូលផ្តុំគម្រោងនវានុវត្តន៍បច្ចេកវិទ្យាចំនួន ៦៣៣ មកពីប្រទេស និងតំបន់ចំនួនជិត ៤០ ដែលបានកើនឡើងជិត ២០% បើប្រៀបធៀបនឹងលើកមុន ហើយទំហំពិព័រណ៍ បានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ «របាយការណ៍ស្តីពី ការបើកចំហរបស់ពិភពលោកឆ្នាំ ២០២៦ »ដែលបានចេញផ្សាយក្នុងអំឡុងពេលពិព័រណ៍នេះ បានបង្ហាញថា…
ត…
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)