បាងកក ឡើងកម្តៅ! បាតុករ ដង្ហែក្បួនទៅក្រសួងថាមពល ដាក់សម្ពាធរឹតតែធ្ងន់លើ អានុទីន

Résumé détaillé
ដោយសារតែរដ្ឋាភិបាលទីក្រុងបាងកក ក្រោមការដឹកនាំរបស់ អានុទីន អសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងមិនអាចបំពេញតាមការទាមទាររបស់... The post បាងកក ឡើងកម្តៅ! បាតុករ ដង្ហែក្បួនទៅក្រសួងថាមពល…
ដោយសារតែរដ្ឋាភិបាលទីក្រុងបាងកក ក្រោមការដឹកនាំរបស់ អានុទីន អសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងមិនអាចបំពេញតាមការទាមទាររបស់ក្រុមបាតុករ បាននោះ, បាតុកម្មដែលដឹកនាំដោយលោក Mano Kreukaew ក៏ពង្រីកក្បួនតវ៉ា ដើរធ្វើដំណើរទៅក្រសួងថាមពល ស្រែកទារឱ្យបញ្ចុះតម្លៃប្រេងសាំង ១០បាត ខណៈស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ។
ដ្បិតមិនមានតួលេខច្បាស់ អំពីមនុស្សចូលរួមក្នុងក្បួននេះ ប៉ុន្តែបាតុកម្ម ត្រូវគេប៉ាន់ស្មានថា មានអ្នកចូលរួមរាប់ពាន់នាក់ ដែលចាប់ផ្តើមហែក្បួន ទៅកាន់ក្រសួងថាមពល នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមការផ្សាយរបស់ Amarin TV, ក្រុមបាតុករបញ្ជាក់ថា ការធ្វើដំណើរទៅក្រសួង មិនមែនដើម្បីចរចាគ្នាទេ ប៉ុន្តែដើម្បីជំរុញឱ្យរដ្ឋាភិបាល បង្ហាញការពិត អំពីវិស័យថាមពល ដែលត្រូវបានគ្រប់គ្រងផ្តាច់មុខដោយក្រុមមូលធននិយមក្នុងស្រុក និងបរទេសអស់រយៈពេលជាយូរមកហើយ ហើយពួកគេ ចង់ឱ្យរដ្ឋមន្ត្រីថាមពល យល់អំពីទុក្ខលំបាក ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ និងទាមទារឱ្យមានតម្លាភាពពាក់ព័ន្ធ តម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។
ទន្ទឹមនោះ ពួកគេក៏គំរាមផងដែរ អំពីការបន្តធ្វើបាតុកម្ម មិនកំណត់ពេល ប្រសិនបើ ការទាមទារសុំបញ្ចុះតម្លៃប្រេងសាំង ១០បាត មិនទទួលបានការឆ្លើយតបឱ្យសមរម្យ។
សូមជម្រាបជាថ្មី បាតុកម្ម «រណសិរ្សបដិវត្តន៍ប្រជាជន ដើម្បីការពារទឹកដី» កាន់តែមានទំហំធំទៅៗ ក្រោយមានការចូលរួមពីសំណាក់បាតុករ មកពីតាមបណ្តាខេត្តផ្សេងៗ ទូទាំងប្រទេសថៃ ខណៈពួកគេមានបំណងជួបជុំគ្នាតវ៉ា រយៈពេល ៣០ថ្ងៃពេញ។
មិនត្រឹមប៉ុណ្ណឹង បាតុកម្មនេះថែមទាំងទទួលបានការគាំទ្រ ពីសំណាក់សមាជិកសភា ផងដែរ ដោយមេបក្ស សេរីរួមថៃ លោក សេរីពិសុទ្ធ តេមីយ៉ាវេស បានចេញមកគាំទ្រ ផ្ទាល់។
មិនត្រឹមប៉ុណ្ណឹង តំណាងរាស្ត្រមកពីតំបន់ភាគខាងត្បូង នៃគណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក Chaichana Dechdecho, លោក Songsak Musikong (តំណាងរាស្ត្រខេត្ត Nakhon Si Thammarat) និងលោក Saksit Khaothong (តំណាងរាស្ត្រខេត្ត Songkhla) ក៏បានចុះទៅគាំទ្រ និងលើកទឹកចិត្តដល់ លោក ម៉ាណូ ផងដែរ។
ដំបូងឡើយ បាតុករដាក់លក្ខខណ្ឌត្រឹមតែ ៣ចំណុចប៉ុណ្ណោះ ពោលគឺទាមទារឱ្យរដ្ឋាភិបាលអានុទីន បញ្ចុះតម្លៃប្រេងសាំង ១០បាត, បង្កើនការបង្ក្រាបគ្រឿងញៀន និងស៊ើបអង្កេត-ចាប់ខ្លួន បុគ្គលដែលពាក់ព័ន្ធជាមួយ Scam ដែលសូម្បីតែអ្នកនយោបាយ ក៏ជាប់សង្ស័យផងដែរ ប៉ុន្តែឥឡូវ បាតុករ បានដាក់ការទាមទារបន្ថែមទៀត ដូចជា តម្រូវឱ្យរដ្ឋាភិបាលទីក្រុងបាងកក ធ្វើយ៉ាងណា…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)