អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត មិនប្ដឹងថៃទៅតុលាការអន្តរជាតិ ...

详细摘要
លោក ហ៊ុន ម៉ាណែត ចង់បានការដោះស្រាយព្រំដែនវែងឆ្ងាយនិងមិនសូវច្បាស់លាស់ ព្រោះអាចរក្សាអំណាច។
អ្នកតាមដានបានមើលឃើញថា ការប្ដឹងប្រទេសថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (IJC) ឬតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) ដើម្បីឱ្យដោះស្រាយជម្លោះដែនទឹកត្រួតស៊ីគ្នាជាមួយថៃ នឹងអាចធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់ត្រកូល «ហ៊ុន» ប្រសិនបើការសម្រេចឱ្យកម្ពុជាឈ្នះក្ដីពីតុលាការទាំងពីរនេះ នឹងក្លាយជាគំរូគតិយុត្តិ ដែលត្រូវយកទៅអនុវត្តទាំងទៅលើប្រទេសថៃ និងប្រទេសវៀតណាម។
អ្នកតាមដានភូមិសាស្ដ្រនយោបាយលោក សេង វណ្ណលី បានប្រាប់វិទ្យុអាស៊ីសេរីថា ជាការប្រថុយប្រថានមួយ ដែលអាចធ្វើឱ្យរង្គោះរង្គើដល់ទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្ដវៀតណាម ប្រសិនបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់វៀតណាមនៅក្នុងតំបន់សមុទ្រ ដោយសារតែជម្លោះដែនសមុទ្ររវាងកម្ពុជានិងថៃ។
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានប្រកាសថា នឹងប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយដែនសមុទ្រត្រួតស៊ីគ្នា បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដោយឯកតោភាគី។
យន្តការផ្សះផ្សាដោយចាប់បង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ នឹងមិនអាចចាប់បង្ខំឱ្យភាគីណាមួយត្រូវអនុវត្តតាមសេចក្ដីសម្រេចរបស់ខ្លួន ដូចទៅនឹងសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ឬតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រឡើយ។
លោក សេង វណ្ណលី បានបន្តថា លោក ហ៊ុន ម៉ាណែត ចង់អូសថៃវិលមកតុចរចាគ្នាតាមទ្វេភាគីវិញនៅពេលនេះ ដើម្បីប្រាប់ពលរដ្ឋថា ខ្លូនបានធ្វើសកម្មភាពការពារជាតិផង និងដើម្បីចៀសផុតការបង្កបញ្ហាស្មុកស្មាញដល់វៀតណាមផង។ លោកបានបន្ថែមថា បើទោះបីជាយន្តការនេះ មានហានិភ័យធំ ប្រសិនបើប្រទេសថៃគ្រាន់តែចូលរួមបង្គ្រប់កិច្ច ហើយនឹងមិនអនុវត្តតាមសេចក្ដីសម្រេចចុងក្រោយក្ដី។
ចំណែកមន្ត្រីកិច្ចការព្រំដែននៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាលោក អ៊ុំ សំអាន បានយល់ឃើញថា ការប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ គឺគ្រាន់បើជាងការចរចាទ្វេភាគី។ ប៉ុន្តែលោកថា…
ជុំវិញបញ្ហានេះ…
文章开头,摘自RFA Khmer。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.rfa.org)