រដ្ឋមន្ត្រីធនធានទឹកថា ទឹកមានពេញអាងសម្រាប់ត្រៀមក្នុងរដូវប្រាំង តែស្នើឱ្យពលរដ្ឋចូលរួមសន្សំសំចៃចាប់ពីពេលនេះ

详细摘要
លោក ថោ ជេដ្ឋា បានសរសេរលើហ្វេសបុករបស់លោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាក្រសួងបានសន្សំទឹកពេញគ្រប់អាងទឹកទាំងអស់ក្នុងប្រទេសដើម្បីត្រៀមក្នុងរដូវប្រាំង ទោះជាយ៉ាងណាលោកបានស្នើដល់ពលរដ្ឋចូលរួមសន្សំសំចៃឱ្យបានខ្ពស់បំផុត។
រដ្ឋមន្ត្រីក្រសួងធនធានទឹកលោក ថោ ជេដ្ឋា បានសរសេរលើហ្វេសបុករបស់លោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាក្រសួងបានសន្សំទឹកពេញគ្រប់អាងទឹកទាំងអស់ក្នុងប្រទេសដើម្បីត្រៀមក្នុងរដូវប្រាំង ទោះជាយ៉ាងណាលោកបានស្នើដល់ពលរដ្ឋចូលរួមសន្សំសំចៃឱ្យបានខ្ពស់បំផុត។
លើកឡើងក្នុងបណ្ដាញសង្គមរបស់លោកនៅថ្ងៃសៅរ៍នេះ លោក ថោ ជេដ្ឋា បានរម្លឹកដល់ពលរដ្ឋចូលរួមសន្សំសំចៃទឹកឱ្យបានខ្ពស់ព្រោះរដូវប្រាំងនៅមានពេលជាច្រើនខែទៀត ដើម្បីធានាសន្ដិសុខទឹកសម្រាប់គ្រួសារ និងការផលិតកសិកម្ម។
លោកបានសរសេរថា៖ «ទោះបីជាក្រសួងធនធានទឹក និងឧតុនិយម បានសន្សំទឹកពេញគ្រប់អាងទឹកក៏ដោយ ដើម្បីថែរក្សាសុខភាព និងធានាឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងបម្រើដល់សកម្មភាពកសិកម្ម សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ និងមានប្រសិទ្ធភាពខ្ពស់បំផុត»។
ការអំពាវនាវរបស់រដ្ឋមន្ត្រីធនធានទឹកនៅពេលនេះគឺក្នុងពេលដែលតំបន់អាស៊ីអាគ្នេយ៍កំពុងចាប់ផ្ដើមរងនូវឥទ្ធិពលរលកកំដៅ អែលនីញ៉ូ ដែលធ្វើឱ្យសីតុណ្ហភាពកើនឡើង។
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ កម្ពុជាមានអាងទឹកចំនួន ១ ៦៥៩អាង ក្នុងនោះមាន១២អាងធំៗ ដែលអាចស្ដុកទឹកបានរាប់លានម៉ែត្រគូប ដើម្បីជួយធានាដល់ការផ្គត់ផ្គង់ទឹកសម្រាប់ការដាំដុះ កាត់បន្ថយផលប៉ះពាល់ពីការខ្វះខាតទឹក និងគាំត្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)