ជំនួយគ្រឿងចក្រកសិកម្ម ជួយសហគមន៍កសិកម្មសាលាវិស័យកាត់បន្ថយការចំណាយ បើកឱកាសពង្រីកចម្ការស្វាយចន្ទី

Résumé détaillé
កសិករជាសមាជិកសហគមន៍កសិកម្មសាលាវិស័យជាច្រើនគ្រួសារ The post ជំនួយគ្រឿងចក្រកសិកម្ម ជួយសហគមន៍កសិកម្មសាលាវិស័យកាត់បន្ថយការចំណាយ បើកឱកាសពង្រីកចម្ការស្វាយចន្ទី appeared first on…
កសិករជាសមាជិកសហគមន៍កសិកម្មសាលាវិស័យជាច្រើនគ្រួសារ ក្នុងឃុំសាលាវិស័យ ស្រុកបល្ល័ង្ក ខេត្តកំពង់ធំ ទទួលបានការគាំទ្រក្នុងការពង្រឹងផលិតកម្មកសិកម្មស្វាយចន្ទី បន្ទាប់ពីទទួលបានគ្រឿងចក្រកសិកម្មក្រោមគម្រោងគជ់ (PEARL) ដែលនឹងជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម សន្សំសំចៃពេលវេលា និងថ្លៃដើមផលិតកម្ម ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររបស់សមាជិក។
អ្នកស្រី ផុន ចាន់ អនុប្រធានសហគមន៍កសិកម្មសាលាវិស័យ ក្នុងស្រុកបល្ល័ង្កខេត្តកំពង់ធំបានឱ្យដឹងថា សហគមន៍បង្កើតឡើងក្នុងឆ្នាំ២០១៩ ហើយបច្ចុប្បន្នមានសមាជិកសរុបចំនួន ៣៤៨ នាក់ ក្នុងនោះមានកសិករចំនួន ១៩៤ នាក់ ប្រកបរបរដាំដុះស្វាយចន្ទីលើផ្ទៃដីសរុប ៥៧៨ ហិកតា។
អ្នកស្រី ផុន ចាន់ បានបញ្ជាក់ថា តាមរយៈការគាំទ្រពីគម្រោងគជ់របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា សហគមន៍កសិកម្មទើបតែទទួលបានការឧបត្ថម្ភគ្រឿងចក្រមួយចំនួន ដែលជាការគាំទ្រដ៏មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគមន៍ កាត់បន្ថយការលំបាកក្នុងការងារកសិកម្ម និងជំរុញការអនុវត្តផែនការអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូលរបស់សមាជិកសហគមន៍។
«តាមរយៈគ្រឿងចក្រនេះអាចប្រើប្រាស់សម្រាប់ភ្ជួររាស់ដី ជួយការងារប្រមូលផល ដឹកជញ្ជូនគ្រាប់ស្វាយចន្ទីពីចម្ការមកឃ្លាំងសហគមន៍ ព្រមទាំងដឹកជញ្ជូនកាកសំណល់កសិកម្មយកទៅកែច្នៃធ្វើជាជី»។
ការគាំទ្រនេះក៏មានគោលដៅជួយសហគមន៍ប្រមូលផ្តុំផលិតផលឱ្យបានច្រើន និងមានសក្តានុពលក្នុងការចុះកិច្ចសន្យាលក់ជាមួយក្រុមហ៊ុនផងដែរ។ អ្នកស្រី ផុន ចាន់ បន្ថែម។
ដើម្បីធានាថាសមាជិកគ្រប់រូបអាចប្រើប្រាស់គ្រឿងចក្របានស្មើៗគ្នា អ្នកស្រី ផុន ចាន់ បានបញ្ជាក់ចំណុចនេះថា គណៈកម្មការសហគមន៍បានរៀបចំកាលវិភាគប្រើប្រាស់តាមសប្តាហ៍ ដោយចុះទៅបម្រើសេវាកម្មតាមភូមិនីមួយៗក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃក្នុងមួយលើក។ សមាជិកដែលត្រូវការប្រើប្រាស់ត្រាក់ទ័រ ត្រូវជូនដំណឹង និងដាក់សំណើជាមុន ដើម្បីឱ្យគណៈកម្មការងាយស្រួលរៀបចំកាលវិភាគ។
អ្នកស្រី អន ស៊ីនឿន ជាជនជាតិដើមភាគតិចកួយ រស់នៅភូមិខ្វាន់ទៀង និងជាសមាជិកសហគមន៍ម្នាក់ បានឱ្យដឹងថា អ្នកស្រីបានដាំស្វាយចន្ទីពូជ M23 ចំនួន ៥៤០ ដើម លើផ្ទៃដី ២ ហិកតា តាំងពីឆ្នាំ២០១៨។
អ្នកស្រីបានលើកឡើងថា កាលពីមុន អ្នកស្រីត្រូវជួលត្រាក់ទ័រដើម្បីភ្ជួររៀបចំដីពីខាងក្រៅមានតម្លៃចន្លោះពី ១៥ ទៅ ១៦ ម៉ឺនរៀលក្នុងមួយហិកតា ហើយពេលខ្លះពិបាករកសេវាកម្មទៀតផង។
ការមានគ្រឿងចក្រផ្ទាល់របស់សហគមន…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)



