សេចក្តីប្រកាសសន្តិភាព របស់ប្រមុខរដ្ឋ នៃប្រទេសចិន រុស្ស៊ី និងអាមេរិក

详细摘要
លោកXi Jinping ប្រធានរដ្ឋចិន លោកពូទីន ប្រធានាធិបតីរុស្ស៊ី និងលោកត្រាំ ប្រធានាធិបតីអាមេរិក បានជួបសន្ទនានៅទីក្រុងShenzhen នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។…
លោកXi Jinping ប្រធានរដ្ឋចិន លោកពូទីន ប្រធានាធិបតីរុស្ស៊ី និងលោកត្រាំ ប្រធានាធិបតីអាមេរិក បានជួបសន្ទនានៅទីក្រុងShenzhen នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ មេដឹកនាំរបស់ប្រទេសទាំងបី បានផ្លាស់ប្តូរគំនិតយោបល់ យ៉ាងស៊ីជម្រៅអំពីស្ថានការណ៍អន្តរជាតិ នាពេលបច្ចុប្បន្ន ខិតខំប្រឹងប្រែងដើម្បីគាំពារស្ថិរភាពជាយុទ្ធសាស្ត្រ និងសន្តិសុខអន្តរជាតិ។
ទី១. ក្នុងនាមជាប្រទេសសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនរុស្ស៊ីនិងអាមេរិក ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកំណែទម្រង់នៃអង្គការសហប្រជាជាតិ ក្នុងន័យធ្វើឱ្យអង្គការនេះ អាចឆ្លើយតបបញ្ហាប្រឈមសកល ដោយមានប្រសិទ្ធភាព និងបំពេញបេសកកម្មជាមូលដ្ឋានរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
ទី២. ប្រទេសទាំងបី មានផែនការបង្កើនការផលិត និងការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់ ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រទេសនានាលើពិភពលោក។ ប្រទេសទាំងបី រំលឹកឡើងវិញអំពីសារៈសំខាន់ នៃលំហូរថាមពលប្រកបដោយស្ថិរភាព។
ទី៣. ប្រមុខរដ្ឋ នៃប្រទេសទាំងបី បានទទួលស្គាល់ពីសារៈសំខាន់ នៃគោលការណ៍ ស្តីអំពីការយល់ព្រមរបស់ជាតិ និងការគោរពចំពោះអភ័យឯកសិទ្ធិរបស់មន្ត្រីរដ្ឋ ដោយបានឯកភាពគ្នាថា តុលាការព្រហ្មទណ្ឌអន្តរជាតិ និងស្ថាប័នដទៃស្រដៀងគ្នា មិនត្រូវប្រើប្រាស់សិទ្ធិយុត្តាធិការ ដោយខុសទំនង។
ទី៤. ប្រមុខរដ្ឋ នៃប្រទេសទាំងបី បានរំលឹកឡើងវិញថា សង្គ្រាមនុយក្លេអ៊ែរ មិនមានអ្នកឈ្នះឡើយ ហើយមិនត្រូវឱ្យកើតមានឡើងជាដាច់ខាត។ ប្រទេសទាំងបី នឹងធ្វើកិច្ចសន្ទនា ស្ដីពីការកាត់បន្ថយ ហានិភ័យនុយក្លេអ៊ែរ និងការទប់ស្កាត់ការរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ៕
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)




