← Retour à la une
Asie · Actualité générale · DAP News

សេចក្តីប្រកាស​សន្តិភាព​ របស់ប្រមុខ​រដ្ឋ​ នៃ​​​ប្រទេសចិន រុស្ស៊ី​ និង​អាមេរិក​

Publié par DAP News · Cambodge il y a 11 min
សេចក្តីប្រកាស​សន្តិភាព​ របស់ប្រមុខ​រដ្ឋ​ នៃ​​​ប្រទេសចិន រុស្ស៊ី​ និង​អាមេរិក​
DAP News

Résumé détaillé

លោក​Xi Jinping ប្រធានរដ្ឋ​ចិន​ ​លោកពូទីន ​ប្រធានាធិបតីរុស្ស៊ី ​និង​លោក​ត្រាំ​ ប្រធានាធិបតី​អាមេរិក​​ បាន​ជួបសន្ទនា​​នៅទីក្រុង​Shenzhen នាថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​។…

លោក​Xi Jinping ប្រធានរដ្ឋ​ចិន​ ​លោកពូទីន ​ប្រធានាធិបតីរុស្ស៊ី ​និង​លោក​ត្រាំ​ ប្រធានាធិបតី​អាមេរិក​​ បាន​ជួបសន្ទនា​​នៅទីក្រុង​Shenzhen នាថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ ​​មេដឹកនាំ​របស់​ប្រទេសទាំងបី​ បាន​ផ្លាស់ប្តូរ​គំនិតយោបល់​ យ៉ាងស៊ីជម្រៅ​អំពី​ស្ថានការណ៍អន្តរជាតិ នាពេលបច្ចុប្បន្ន ​ខិតខំ​ប្រឹងប្រែងដើម្បីគាំ​ពារ​​ស្ថិរភាព​ជា​យុទ្ធសាស្ត្រ ​និង​សន្តិសុខ​អន្តរជាតិ​។

ទី១. ក្នុងនាម​ជាប្រទេសសមាជិកអចិន្ត្រៃយ៍​ នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​ប្រទេស​ចិនរុស្ស៊ី​និង​អាមេរិក ធ្វើកិច្ច​ខិតខំប្រឹងប្រែង​ ដើម្បី​​ជំរុញ​កំណែទម្រង់​នៃ​អង្គការសហប្រជាជាតិ ​ក្នុងន័យ​ធ្វើ​ឱ្យ​អង្គការនេះ អាចឆ្លើយតប​បញ្ហាប្រឈម​សកល ដោយ​មានប្រសិទ្ធភាព​ និង​បំពេញ​បេសកកម្មជា​មូលដ្ឋាន​របស់ខ្លួន​ ក្នុង​ការ​ថែរក្សា​សន្តិភាព ​និងសន្តិសុខ​អន្តរជាតិ។

ទី២. ប្រទេសទាំងបី ​មានផែនការបង្កើនការផលិត​ និងការផ្គត់ផ្គង់​ផលិតផល​ប្រេងចម្រាញ់ ​ដើម្បីផ្តល់ផល​ប្រយោជន៍ ដល់​ប្រទេសនានា​លើ​ពិភពលោក។ ​ប្រទេសទាំងបី ​រំលឹកឡើងវិញ​អំពីសារៈសំខាន់​ នៃលំហូរ​ថាមពល​​​ប្រកបដោយ​ស្ថិរភាព។

ទី៣. ប្រមុខរដ្ឋ នៃ​ប្រទេសទាំងបី​ បានទទួលស្គាល់​ពី​សារៈសំខាន់​ នៃគោលការណ៍ ស្តីអំពី​​ការយល់ព្រមរបស់ជាតិ ​និង​ការគោរពចំពោះ​អភ័យឯកសិទ្ធិ​របស់​​មន្ត្រីរដ្ឋ​ ​ដោយ​បានឯកភាពគ្នាថា តុលាការព្រហ្មទណ្ឌអន្តរជាតិ​ និងស្ថាប័នដទៃស្រដៀងគ្នា ​មិនត្រូវប្រើប្រាស់​សិទ្ធិយុត្តាធិការ ដោយ​ខុសទំនង​។

ទី៤. ប្រមុខរដ្ឋ​ នៃប្រទេសទាំងបី​ បាន​រំលឹកឡើងវិញថា សង្គ្រាមនុយក្លេអ៊ែរ មិនមានអ្នកឈ្នះឡើយ ហើយមិនត្រូវឱ្យកើតមានឡើងជាដាច់ខាត។​ ប្រទេសទាំងបី ​នឹង​ធ្វើ​កិច្ចសន្ទនា ស្ដីពីការកាត់បន្ថយ ហានិភ័យនុយក្លេអ៊ែរ ​និងការទប់ស្កាត់ការរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ៕

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)

À lire aussi