មជ្ឈមណ្ឌលទិន្នន័យជាតិចាប់ផ្តើមសាងសង់ គ្រោងបញ្ចប់ក្នុងរយៈពេល ២ ទៅ ៤ ឆ្នាំខាងមុខ

详细摘要
មជ្ឈមណ្ឌលទិន្នន័យជាតិរបស់កម្ពុជាបានចាប់ផ្តើមដំណើរការសាងសង់ The post មជ្ឈមណ្ឌលទិន្នន័យជាតិចាប់ផ្តើមសាងសង់ គ្រោងបញ្ចប់ក្នុងរយៈពេល ២ ទៅ ៤ ឆ្នាំខាងមុខ appeared first on…
មជ្ឈមណ្ឌលទិន្នន័យជាតិរបស់កម្ពុជាបានចាប់ផ្តើមដំណើរការសាងសង់ ដោយរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលពី ២ ទៅ ៤ ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាពរក្សាទុក និងគ្រប់គ្រងទិន្នន័យ ព្រមទាំងលើកកម្ពស់សន្តិសុខទិន្នន័យជាតិ។
លោក ឃីម ឌីណារ៉ុង អ្នកឯកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍ Franco Tech ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ បានបើកការដ្ឋានសាងសង់ និងចាប់ផ្តើមបុកគ្រឹះកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីការរៀបចំប្លង់ និងរចនាសម្ព័ន្ធសំណង់បានបញ្ចប់។
បើតាមលោក លោក ឃីម ឌីណារ៉ុង ការបង្កើតមជ្ឈមណ្ឌលទិន្នន័យជាតិនេះ មានគោលបំណងបម្រើតម្រូវការសំខាន់ពីរផ្នែក។ ទីមួយគឺសម្រាប់វិស័យរដ្ឋ ដោយធ្វើជាទីតាំងផ្ទុកទិន្នន័យរួមរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសន្តិសុខជាតិ។ ទីពីរសម្រាប់វិស័យឯកជន ដោយត្រៀមផ្តល់ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធដល់ក្រុមហ៊ុនដែលមានតម្រូវការរក្សាទុកទិន្នន័យរបស់ខ្លួននាពេលអនាគត។
ក្នុងឱកាសនោះ មន្រ្តីជំនាញរបស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ក៏បានលើកឡើងពាក់ព័ន្ធគម្រោងអភិវឌ្ឍសួនឌីជីថល (Digital Park) លើផ្ទៃដីប្រមាណ ១០០ ហិកតា ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោក ឃីម ឌីណារ៉ុង បានបញ្ជាក់ថា ក្រៅពីគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ ក្រសួងកំពុងបើកទទួលនិងស្វែងរកអ្នកវិនិយោគអន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍគម្រោងសំខាន់ៗចំនួន ៧ ផ្នែកផ្សេងទៀតនៅក្នុងសួនឌីជីថលនេះ។
បើតាមលោក ឃីម ឌីណារ៉ុង ដើម្បីទាក់ទាញដល់ការវិនិយោគលើគម្រោងនៅក្នុងសួនឌីជីថល រាជរដ្ឋាភិបាលមានគោលការណ៍លើកទឹកចិត្តតាមរយៈការផ្តល់អត្ថប្រយោជន៍ពន្ធ រួមទាំងការពិចារណារៀបចំតំបន់នេះជាតំបន់ពិសេសសម្រាប់ការវិនិយោគក្នុងវិស័យបច្ចេកវិទ្យានាពេលអនាគត៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)


