← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

អា​មេរិក ស្នើ​ឱ្យអ៊ុយក្រែន​ កាត់​ដី​ខ្លះ​ ​​​​នៅ​តំបន់ Donbas ឱ្យ​រុស្ស៊ី ជា​ថ្នូរ​ នឹងការចូល​ជាសមាជិក​ណាតូ​

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 27 min
លោក ហ្សេលេន​ស្គី។ រូបភាព៖ Reuters
លោក ហ្សេលេន​ស្គី។ រូបភាព៖ Reuters · កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ប្រធានា​ធិបតី​អ៊ុយក្រែន លោក​ វ៉ូឡូឌីមៀ ហ្សេលេន​ស្គី បាន​លើក​ឡើង​ថា ក្រុមអ្នក​ចរចារបស់​សហរដ្ឋអាមេរិក​​ផ្តល់​គំនិត​មួយ​​ ដោយ​ជំរុញ​ឱ្យ​អ៊ុយក្រែន​គួរ​តែបោះ​បង់ទឹក​ដីមួយផ្នែក The post…

ការ​ចរ​ចា​ ដើម្បី​បញ្ចប់​សង្រ្គាម​រុស្ស៊ី​-អ៊ុយក្រែន​ កាន់​តែ​មាន​ភាព​ស្មុគស្មាញ ដោយ​ប្រធានា​ធិបតី​អ៊ុយក្រែន លោក​ វ៉ូឡូឌីមៀរ ហ្សេលេន​ស្គី បាន​លើក​ឡើង​ថា ក្រុមអ្នក​ចរចារបស់​សហរដ្ឋអាមេរិក​​ផ្តល់​គំនិត​មួយ​​ ដោយ​ជំរុញ​ឱ្យ​អ៊ុយក្រែន​គួរ​តែបោះ​បង់ទឹក​ដីមួយផ្នែក​ នៅតំបន់ Donbas ភាគខាង​កើត ដើម្បី​ជាថ្នូរនឹង​ការចូល​ជាសមាជិក​អង្គការណាតូ(NATO)។

បើយោង​តាម​សារព័ត៌មាន Al Jazeera ការលើកឡើងនេះ​កើតឡើង​ បន្ទាប់ពីកិច្ចចរចា​សន្តិភាពរវាង​រុស្ស៊ី និងអ៊ុយក្រែន ជុំ​ចុង​ក្រោយបំផុត ​ធ្វើឡើង​នៅទីក្រុង Abu Dhabi និង​ប្រទេសអៀរឡង់។

លោក ហ្សេលេន​ស្គី បាន​ប្រាប់​អ្នកសារព័ត៌មានកាល​ពីថ្ងៃសៅរ៍ ទី​១៤ ខែ​វិច្ឆិកា ក្នុង​សេចក្តីថ្លែងការណ៍​មួយ​​ ចេញផ្សាយដោយ​ការិយាល័យរបស់លោក​ ដែល​ជាលើកដំបូង​ហើយ​ ដោយ​មានការលើកឡើង​អំពីការផ្សារ​ភ្ជាប់បញ្ហា​សមាជិកភាព​ក្នុង​អង្គការណាតូ ទៅនឹង​ការយល់ព្រម​បោះបង់ទឹកដី។

លោក​បន្ត​៖ «ភាគីអាមេរិក​បាន​លើកជាសំណួរ​ថា៖ តើ​នឹងមានអ្វីកើតឡើង ប្រសិនបើអ៊ុយ​ក្រែនចូលរួម​ជាមួយអង្គការណាតូ? តើ​អ៊ុយក្រែននឹងដក​ខ្លួនចេញពីតំបន់ Donbas ដែរឬទេ? នេះ​ហើយជា​មូលហេតុ​ ​ខ្ញុំយល់ថា បញ្ហាអង្គការណាតូ ​បានវិលត្រឡប់មកជា​ប្រធានបទត្រូវ​បាន​យក​​មក​ពិភាក្សា​ម្តងទៀត»។

លោក ហ្សេលេន​ស្គី បាន​បញ្ជាក់ថា ផ្នែកខ្លះ​នៃតំបន់ Donbas ភាគ​ខាងកើត​អ៊ុយក្រែន ដែល​ភាគីអាមេរិកសាកសួរ​នោះ គឺជាតំបន់​ដែលរុស្ស៊ីមិន​បានគ្រប់គ្រង។ប្រធានាធិប​តីអ៊ុយក្រែន​​រូបនេះអះអាងថា ​ខ្លួន​បដិសេធ​មិនយល់ព្រមប្រគល់​ទឹកដីនោះទេ។

លោកបន្ថែម​៖ «បំណងប្រាថ្នា​របស់ [ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ] ពូទីន ​ក្នុង​ការផ្លាស់ប្តូរព្រំដែន​នៅអឺរ៉ុប គឺជាការពិត​ជាក់ស្តែង។ ខ្ញុំជឿជាក់ថា ​នេះ​គឺជាផ្នែកមួយ​នៃគំនិតរបស់​គាត់ក្នុងការកែ​សម្រួលការធានាសន្តិ​សុខ​ នៅអឺរ៉ុប។ រឿងនេះ​គឺមាន​គ្រោះថ្នាក់ ព្រោះតាម​ទស្សនៈរបស់ខ្ញុំ ​អ្វីៗបែបនេះ​ហើយ​ដែលនាំឱ្យកើត​មានសង្គ្រាម ឬធ្វើឱ្យជម្លោះ​កាន់តែ​ធ្ងន់ធ្ងរឡើង»។

លោក ពូទីន និយាយជា​យូរមក​ហើយថា ការដែល​អ៊ុយក្រែនក្លាយជា​សមាជិក​អង្គការណាតូ គឺជាខ្សែបន្ទាត់​ក្រហម សម្រាប់ទីក្រុង​មូស្គូ ​ដោយលោក​លើកឡើងពីបញ្ហានេះ​​ ជាហេតុផលមួយ​សម្រាប់រុស្ស៊ី​ បើក​ការ​វាយប្រហារ​​ទ្រង់ទ្រាយ​ធំ​​ កាលពីឆ្នាំ ២០២២។

លោក ហ្សេលេន​ស្គី បន្ត​ ប្រសិនបើអ៊ុយក្រែន​ទទួលបាន​កញ្ចប់ជំនួយដ៏ទូលំទូលាយ​មួយ រួមមានការធានា​សន្តិសុខ ថវិកាសម្រាប់វិស័យ​យោធា និង​ការកសាង ព្រមទាំងផែន​ការស្តារឡើងវិញពី​សហរដ្ឋអាមេរិក…

លោក…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)