៤ ថ្ងៃ នគរបាលបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ៥ ករណី ឃាត់ខ្លួនជនសង្ស័យ ២២ នាក់

Résumé détaillé
នគរបាលបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ៥ ករណី... The post ៤ ថ្ងៃ នគរបាលបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ៥ ករណី ឃាត់ខ្លួនជនសង្ស័យ ២២ នាក់ appeared first on…
គិតចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៨ ខែវិច្ឆិកា នគរបាលជំនាញព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យសរុប ២២ នាក់ ពាក់ព័ន្ធបទល្មើស ៥ ករណី ដែលក្នុងចំណោមនោះ មាន ៤ នាក់ ត្រូវបានរកឃើញមានសារធាតុញៀន។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ អធិការដ្ឋានខណ្ឌចំនួន ៤ បង្រ្កាបក្មេងទំនើង និង នាំយកមកបង្ហាញមុខជាសាធារណៈ។
នគរបាល បានឲ្យដឹងថា នគរបាលព្រហ្មទណ្ឌកម្រិតស្រាល (ការិ-ស្រាល) បង្ក្រាបបាន ១ ករណី ពីបទហិង្សាចេតនាមានស្ថានទម្ងន់ទោស និង កាន់កាប់អាវុធខុសច្បាប់ (ដាវកែច្នៃ និង ដំបង) ដោយឃាត់ខ្លួនជនសង្ស័យបាន ១១ នាក់ ដែលជាក្រុមក្មេងទំនើងធីម «សាលាបុណ្យដីតូច (SLB DT)» , ខណ្ឌទួលគោក បង្ក្រាបករណីលួចម៉ូតូបាន ១ ករណី ឃាត់ខ្លួនជនសង្ស័យ ១ នាក់ និង រកឃើញមានសារធាតុញៀន ១ នាក់ , ខណ្ឌឫស្សីកែវ បង្ក្រាបករណីហិង្សាចេតនាមានស្ថានទម្ងន់ទោសបាន ១ ករណី ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ និង រកឃើញមានសារធាតុញៀនទាំង ៣ នាក់ , ខណ្ឌដង្កោ បង្ក្រាបករណីហិង្សាចេតនាមានស្ថានទម្ងន់ទោសបាន ២ ករណី ឃាត់ខ្លួនជនសង្ស័យសរុប ៧ នាក់ ដែលពាក់ព័ន្ធនឹងក្រុមក្មេងទំនើង «សាលាបុណ្យដីតូច» រហ័សនាម SLB DT និង ក្រុមខ្លាំង JJT។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញ និង អាជ្ញាធរមូលដ្ឋាន កំពុងកសាងសំណុំរឿង និង ចាត់ការបន្តតាមនីតិវិធីច្បាប់៕អត្ថបទ ៖ រដ្ឋា
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




