← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

បារាំងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ក្រោយ GDP ធ្លាក់ចុះជាបន្តបន្ទាប់

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 34 min
បារាំងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ក្រោយ GDP ធ្លាក់ចុះជាបន្តបន្ទាប់
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

បារាំងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចបើតាមបច្ចេកទេសហើយ បន្ទាប់ពីផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសនេះ បានបន្តធ្លាក់ចុះ ៤ ត្រីមាសជាប់ៗគ្នា។ The post…

បារាំងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចតាមភាសាបច្ចេកទេសហើយ បន្ទាប់ពីផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសនេះ បានបន្តធ្លាក់ចុះជាបន្តបន្ទាប់លើសពី ២ ត្រីមាស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

របាយការណ៍ពីវិទ្យាស្ថានស្ថិតិជាតិបារាំង (INSEE) ដែលចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញថា GDP របស់បារាំង ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី ២ ក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ចុះ ០,២% ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦ បើធៀបនឹងត្រីមាសមុន។ តួលេខនេះទាបជាងការប៉ាន់ស្មានដំបូងដែលថា សេដ្ឋកិច្ចនឹងធ្លាក់ចុះត្រឹម ០,១%។

ការធ្លាក់ចុះ GDP ២ ត្រីមាសជាប់ៗគ្នា គឺជាលក្ខខណ្ឌដែលអ្នកសេដ្ឋកិច្ចទូទៅប្រើដើម្បីកំណត់ថា ប្រទេសមួយកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចបែបបច្ចេកទេស។ ហើយមែនទែនទៅ GDP បារាំងបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីចុងឆ្នាំមុនមក។

គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ០,៥% ដែលរដ្ឋាភិបាលបានកំណត់សម្រាប់ឆ្នាំនេះ ប្រហែលមិនអាចសម្រេចបាន។ បច្ចុប្បន្ន រដ្ឋាភិបាលបារាំងកំពុងប្រឈមនឹងការលំបាកកាន់តែខ្លាំងក្នុងការគ្រប់គ្រងឱនភាពថវិកា ចំពេលការអនុម័តថវិកាក្នុងសភាសម្រាប់ឆ្នាំក្រោយប្រឈមឧបសគ្គ ហើយការបោះឆ្នោត​ប្រធានាធិបតីកាន់តែខិតជិតមកដល់។

ថវិកាឆ្នាំ២០២៧ មានគោលដៅកាត់បន្ថយឱនភាពសារពើពន្ធពី ៥,៤% នៃ GDP ក្នុងឆ្នាំនេះ មកត្រឹម ៥% នៅឆ្នាំក្រោយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Roland Lescure បានអំពាវនាវឱ្យអនុម័តថវិកាឱ្យបានឆាប់ ដោយសង្កត់ធ្ងន់ថា គោលដៅកាត់បន្ថយឱនភាពថវិកាមកត្រឹម ៥% មិនអាចចរចាបានឡើយ។ លោកថា ការអនុម័តថវិកាជាកត្តាចាំបាច់ ដើម្បីផ្តល់ភាពច្បាស់លាស់ដល់អ្នកវិនិយោគ និងអ្នកប្រកបអាជីវកម្ម។

ទិន្នន័យរបស់ INSEE បង្ហាញថា ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងត្រីមាសទី ៣ បណ្តាលមកពីកត្តាសំខាន់ៗជាច្រើន។

ការចំណាយរបស់ប្រជាពលរដ្ឋបានកើនឡើង ០,៣% ប៉ុន្តែការវិនិយោគរបស់ក្រុមហ៊ុនធុរកិច្ចបានធ្លាក់ចុះដល់ ០,៨% ដែលបង្ហាញពីភាពទន់ខ្សោយនៃសកម្មភាពវិនិយោគក្នុងប្រទេស។ ចំណែកពាណិជ្ជកម្មអន្តរជាតិវិញ បានទាញទម្លាក់ GDP របស់បារាំង ០,៦ ពិន្ទុភាគរយ ដោយសារការនាំចេញបានធ្លាក់ចុះ ១,៦% ខណៈការនាំចូលកើនឡើង ០,១%៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)