← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​កំពុង​ល្អ ត្រូវ​ប៉ះក្រុម​ខ្លាំង​ជប៉ុន Machida Zelvia នៅថ្ងៃព្រហស្បតិ៍នេះ

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 1 天前
ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​កំពុង​ល្អ ត្រូវ​ប៉ះក្រុម​ខ្លាំង​ជប៉ុន Machida Zelvia នៅថ្ងៃព្រហស្បតិ៍នេះ
កម្ពុជាថ្មី Kampuchea Thmey

详细摘要

ក្រុម Machida Zelvia របស់ប្រទេសជប៉ុន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីត្រៀមប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅម៉ោង ៧:១៥ នាទីយប់ The post ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​កំពុង​ល្អ…

ក្រុម Machida Zelvia របស់ប្រទេសជប៉ុន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីត្រៀមប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅម៉ោង ៧:១៥ នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងជើងទី២ នៃវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Champions League Two។

ឆ្លងកាត់ការប្រកួតក្នុងលីគចំនួន ១៥ លើក Machida Zelvia បានឈ្នះ ៨ ប្រកួត ស្មើ ៦ ប្រកួត និងចាញ់ ១ ប្រកួត រកបាន ៣០ ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងពិន្ទុលីគកំពូលជប៉ុន។ ពួកគេធ្វើមិនសូវបានល្អនោះទេក្នុងការប្រកួត ៤ លើកចុងក្រោយ ដោយស្មើទាំង ៤ ប្រកួត។ កាលពីជើងទី១ ពេលជួប ព្រះខ័នរាជស្វាយរៀង ពួកគេកំពុងឈរនៅកំពូលតារាង ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ៤។

លទ្ធផលស្មើ ៤ ប្រកួតចុងក្រោយរបស់ Machida គឺស្មើ V-Varen Nagasaki ០-០, Sanfrecce Hiroshima ០-០, Gamba Osaka ០-០ និង Vissel Kobe ០-០។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្នុងការប្រកួតទាំង ៤ លើកនេះ ពួកគេមិនអាចរកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់ ខណៈគូប្រកួតក៏មិនអាចស៊ុតបញ្ចូលទីពួកគេបានដែរ។

ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតពានរង្វាន់ AFC Champions League Two ពួកគេធ្វើបានយ៉ាងល្អឥតខ្ចោះ ដោយបានឈ្នះ ៤ ប្រកួតជាប់គ្នា និងកក់កៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយរួចរាល់ហើយ។ បើកឆាក ពួកគេបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ២-០ បន្ទាប់មកឈ្នះក្រុម Tampines Rovers ១-០ និងឈ្នះ Shanghai Shenhua ១-០ នៅជើងទី១ មុនបន្តយកឈ្នះក្រុមនេះ ២-១ នៅជើងទី២ ដើម្បីរកបាន ១២ ពិន្ទុពេញ និងឈរនៅកំពូលតារាងក្នុងពូល។

សម្រាប់ ព្រះខ័នរាជស្វាយរៀង វិញ ឆ្លងកាត់ការប្រកួត ៤ លើកកន្លងមកក្នុងពានរង្វាន់ AFC Champions League Two ពួកគេបានឈ្នះ ២ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ១ ប្រកួត រកបាន ៧ ពិន្ទុ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល។ ដូច្នេះ ការប្រកួតនៅថ្ងៃព្រហស្បតិ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមតំណាងកម្ពុជា ក្នុងការខិតខំប្រឹងប្រែងរកពិន្ទុ ដើម្បីបង្កើនឱកាសឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល។

ព្រះ​ខ័ន​រាជស្វាយរៀង បានបង្ហាញទម្រង់​លេង​យ៉ាង​ល្អ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ទាំង​ការ​ប្រកួត​ក្នុង​លីគ និង​ពាន​រង្វាន់​អន្តរជាតិ។ ពួក​គេបាន​យក​ឈ្នះ​ក្រុម Tampines Rovers របស់​សិង្ហបុរី​ ទាំង​ពីរ​ជើង​ក្នុង​ពាន​រង្វាន់ AFC Two និង​បាន​លត់​ក្រុម Port FC របស់​ថៃ​ដោយ​លទ្ធផល ៤-១ ក្នុង​ពាន ASEAN Club Championship…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)