← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ថៃ ​​ខឹង ​​កម្ពុជា នាំបញ្ហាឈ្លានពាន​ព្រំដែនឡើងឆាកអន្តរជាតិ ខណៈកិច្ចប្រជុំ​​​ហ្វ្រង់កូហ្វូនី គាំទ្រ អធិបតេយ្យភាពកម្ពុជា

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 47 min
រដ្ឋមន្ត្រីកាបរទេសថៃ លោក Sihasak Phuangketkeow ចូលរួមកិច្ចប្រជុំអាស៊ាន នៅហ្វីលីពីន។ Reuters
រដ្ឋមន្ត្រីកាបរទេសថៃ លោក Sihasak Phuangketkeow ចូលរួមកិច្ចប្រជុំអាស៊ាន នៅហ្វីលីពីន។ Reuters · កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ស្ថានទូតថៃប្រចាំទីក្រុងប៉ារីស បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយរិះគន់​កម្ពុជាថា បានយកវេទិកាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ…

ស្ថានទូតថៃប្រចាំទីក្រុងប៉ារីស បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយរិះគន់​កម្ពុជាថា បានយកវេទិកាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ មកលើក​ឡើង​ពី​ជម្លោះព្រំដែនកម្ពុជា-ថៃ និងផ្សព្វផ្សាយអ្វីដែលថៃចាត់ទុក​ថាជាការចោទ​ប្រកាន់គ្មាន​មូលដ្ឋាន និងមានលក្ខណៈឯកតោភាគី ពាក់ព័ន្ធនឹងជម្លោះព្រំដែន។ ប៉ុន្តែ​ចំណុចនេះកម្ពុជា បានបញ្ជាក់ថា ការបង្ហាញស្ថានការណ៍ព្រំដែន និងផលប៉ះពាល់ដល់ប្រជាជនស៊ីវិល គឺជាសិទ្ធិរបស់កម្ពុជា​ក្នុងការការពារអធិបតេយ្យភាព និង​ជាការ​ជូនដំណឹងដល់សហគមន៍អន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃបានលើកឡើងថា ខ្លួនបានចូលរួមកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ក្នុងឋានៈជាប្រទេសសង្កេតការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានបំណងជំរុញកិច្ចសហប្រតិបត្តិការ និងសន្តិភាព។ ប៉ុន្តែ ថៃបានសម្តែងការសោកស្តាយចំពោះការលើកឡើងរបស់កម្ពុជា ចាប់ពីសុន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រហូតដល់ឯកសារលទ្ធផល ពិព័រណ៍រូបថត និងស្នាដៃសិល្បៈនៅភូមិហ្វ្រង់កូហ្វូនី។

ថៃក៏បានអះអាងថា តំណាងរបស់ខ្លួនមិនត្រូវបានអនុញ្ញាតឱ្យឆ្លើយតបដោយផ្ទាល់ក្នុងកិច្ចប្រជុំនោះទេ ហើយអាចដាក់ជូនត្រឹមតែសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរប៉ុណ្ណោះ។ ចំពោះបញ្ហាព្រំដែន ថៃបានបដិសេធការចោទប្រកាន់ថា ខ្លួនកំពុងកាន់កាប់ទឹកដីកម្ពុជា និងរារាំងប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០នាក់ មិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ដោយចាត់ទុកការលើកឡើងរបស់កម្ពុជាថា មិនត្រឹមត្រូវ និងមានលក្ខណៈលម្អៀង។

ថៃបានអំពាវនាវឱ្យកម្ពុជាចៀសវាងការនាំយកបញ្ហាទ្វេភាគីទៅកាន់វេទិកាអន្តរជាតិ និងដោះស្រាយតាមយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណា ថៃបានបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាដោះស្រាយភាពខ្វែងគំនិតជាមួយកម្ពុជាដោយសន្តិវិធី។

សម្តេចធិបតី បញ្ជាក់ថា ប្រជាជន ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋាន​វិញ

ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បើទោះបីមានបទឈប់បាញ់ក៏ដោយ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅតែមានភាពផុយស្រួយ ដោយតំបន់មួយចំនួនដែលកម្ពុជាចាត់ទុកថាជាដែនអធិបតេយ្យភាពរបស់កម្ពុជា​ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងថៃ

សម្តេចធិបតីបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ហើយបានអំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់…

សម្តេចធិបត…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)