អគ្គិភ័យឆេះនៅសង្កាត់ព្រែកថ្មីយប់មិញខូចខាតផ្ទះសរុប៣ខ្នង និងសម្ភារៈទាំងស្រុង

Résumé détaillé
កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយបានកើត.... The post អគ្គិភ័យឆេះនៅសង្កាត់ព្រែកថ្មីយប់មិញខូចខាតផ្ទះសរុប៣ខ្នង និងសម្ភារៈទាំងស្រុង appeared…
កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយបានកើតឡើងនៅតាមបណ្តោយផ្លូវបេតុងជិតវត្តព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អគ្គិភ័យនេះបានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុប៣ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង តែមិនបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត ឬរងរបួសនោះទេ។
តាមការបញ្ជាក់ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ ពលរដ្ឋដែលរស់នៅជុំវិញតំបន់ខាងលើបានធំក្លិនស្ងៀមផ្សែង ប៉ុន្តែរកពុំឃើញទើបមិនមាននរណាចាប់អារម្មណ៍ ។ លុះមួយសន្ទុះក្រោយមកក៏ប្រទះឃើញខ្សែភ្លើងកំពុងតែឆាបឆេះកើតជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។ ភ្លាមៗពលរដ្ឋក៏បាននាំគ្នាជួយបាញ់ពន្លត់ខ្សែភ្លើងដែលឆាបឆេះ ប៉ុន្តែមិនអាចគ្រប់គ្រងបាន រហូតឈានដល់ការរាលដាលដល់ផ្ទះ ដែលស្ថិតជាប់នូវក្បែរៗគ្នាយ៉ាងឆាប់រហ័ស។
តាមរបាយការណ៍របស់ការិយាល័យបង្ការបន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្ទះដែលត្រូវបានអណ្ដាតភ្លើងឆាបឆេះនោះជាប្រភេទផ្ទះដែកប្រក់ស័ង្កសី ទំហំ ៦,៥០ម៉ែត្រ x ៤០ម៉ែត្រ ចំនួន២ខ្នង និងផ្ទះឈើលើថ្មក្រោមចំនួន១ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង។
ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបានប្រើប្រាស់រថន្ដពន្លត់អគ្គិភ័យសរុប២៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤២ឡាន និងគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃខែឆ្នាំដដែរ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះមូលហេតុនៃគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




